រថយន្តស្លាកលេខ ខម មួយគ្រឿងបុកបុរសម្នាក់របួសធ្ងន់ រួចជ្រុលចូលហាងបាយខ្ទេច ខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តម៉ាសស្តារមួយគ្រឿងពាក់ស្លាកលេខ ខម បួងចង្កូតជ្រុលទៅបុកអ្នកបើកម៉ូតូបែកប្រអប់ជើងខាងឆ្វេងខ្ទេចហើយជ្រុលល្បឿនទៅបុករោងលក់បាយកលជាប់ទៅមុខលែងរួច។
ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើកាលពីម៉ោង០១និង៣៥នាទីរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅចំណុចផ្លូវបេតុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវស្គាល់អត្តសណ្ណាណឡើយក្រោយពេលកើតហេតុបងប្អូនដឹកតាមរថយន្តទៅសង្រ្គោះនៅឯមន្ទីពេទ្យបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅ​មុនកើតហេតុឃើញបុរសដែលជារងគ្រោះជិះម៉ូតូឌ្រឹមសង់សេ១២៥ពណ៌ម្នាក់ឯងមកពីជើងទៅត្បូងខណះមកដល់ចំណុចខាងលើមានរថយន្តមួយគ្រឿងម៉ាកម៉ាសស្តាពណ៌ត្រេអ៊ឺពាក់ស្លាកលេខ ខេមរភូមិន្ទ02. 2-9441បើកបរមកពីត្បូងទៅជើងក្នុងល្បឿនលឿនមកបុកម៉ូតូខ្ទៀតទៅម្ខាងហើយរថយន្តជ្រុលទៅបុករោងលក់បាយបណ្តាលអោយផ្ទុបកៀបជាប់ទៅមុខមិនរួចចំណែកអ្នកជិះម៉ូតូរងរបួសជើងខាងឆ្វេងបែកចេញខួរឆ្អឹងជាប់ម៉ូតូរងរបួសធ្ងន់ចំណែកអ្នកបើករថយន្តបង្ករមិនមានរងរបួសឡើយ។

តាមសំដីម្ចាស់រោងលក់បាយបានប្រាប់ថារាល់ថ្ងៃមានអ្នកអង្គុយលេងច្រើនណាស់តែថ្ងៃនេះសំណាងណាស់ចេះគាត់លក់លឿនហើយបានរៀបចំឥវ៉ាន់ទុកមុនកុំអីមិនដឹងមានអ្នករបួសប៉ុន្មានបាក់ទេ។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបងប្អូនដឹកតាមរថយន្តផ្ទាល់ខ្លួនទៅមន្ទីពេទ្យខ្លួនឯងដោយឡែករថយន្តបង្ករនិងម៉ូតូសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំការដោះស្រាយគ្ននៅពេលក្រោយ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *