បទ​ចម្រៀង “ស្រី​មុខលុយ” បង្ហាញ​ពី​រូបភាព​ស្រើបស្រាល ​តារា​សម្តែង និង​អ្នកដឹកនាំ ត្រៀមត្រូវថ្មោងក្រសួងវប្បធម៌

ភ្នំពេញ ៖ ថ្មីៗនេះរូបភាពឈុត​ក្រៅ​ឆាក​របស់​បទ​ចម្រៀង “ស្រី​មុខលុយ” ដែល​បង្ហាញ​ពី​រូបភាព​ស្រើបស្រាល​ខ្លាំងពីតួអង្គប្រុសឱបថើប លូ​ក​ស្ទាប ស្ទើ​រគ្មាន​ស​ល់ចន្លោះ ​លើ​រូបរាងកាយ តួអង្គស្រីដូច​ថត​កុន​សិចដែលសម្តែង​ដោយ​កញ្ញា វ៉ាន់ វ​លក្ខណ៍ និង​ដឹកនាំ​សម្តែង​ដោយ​ក្រុម​ផលិតករ​ផលិតកម្ម សាស្តា​ នោះ កំពុងទទួលបាន​ការរិះគន់​មិន​សំចៃមាត់​ពី​សំណាក់​មហាជន​ជាច្រើន​។ មកដល់ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុកងត្រៀម​អញ្ជើញ​ទាំង​សិល្ប​ករសម្តែង និង​ផលិតករ​នៃ​បទ​ចម្រៀង​មួយ​នេះ​មក​ធ្វើ​ការអប់រំ​ណែនាំ​ឲ្យ​បញ្ចប់​ការសម្តែង​​បទ​ចម្រៀង​បែប​ស្រើប​ស្រាលនោះជាបន្ទាន់ ។

កន្លងមក​ផលិតករ​ប្រចាំ​ផលិតកម្ម​ថោ​ន លោក រិ​ទ្ធ អូ​មេ​ហ្គា ក៏​ធ្លាប់បាន​រិះគន់​ខ្លាំង​លើ​បទ​ចម្រៀង​មួយ​នេះ​ថា​ជា​បទ​ចម្រៀង​ដែលមាន​តែ​ឱប ថើប​គ្នា​លើ​គ្រែ ក្នុង​បន្ទប់ទឹក​។

លោក​ថា”គិតថា​ធ្វើ​អ៊ីចឹងដើម្បីចង់ល្បី​មែនទេ? ការ​ក្បត់​វា​អាចមាន​ច្រើន​រូបភាព​មិនចាំបាច់​តែអោបរឹតគ្នា​បាន​គេ​ហៅថា​ក្បត់​ទេ ?  ចង់ឃើញ​មុខ​អ្នកដឹកនាំ​សម្តែង​ហ្នឹង​មុខ​ម៉េច​បាន​ខួរក្បាល​គិត​ចេញ​តែ​រឿង​អ៊ីចឹង ? ខ្ញុំ​និយាយ​ព្រោះ​ខ្ញុំ​ទើស ហើយ​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ផលិត​មួយរូប​ដែរ​ខ្ញុំ​ខ្មាស​គេ​ជំនួស ។ គ្មានអ្វី​ថ្មី​បែរជា​នាំ​រឿង​ថោក​ដល់​វិស័យ​សិល្បៈ មិនបាន​លើកស្ទួយ​មក​ជាន់ពន្លិច យក​សិល្បៈ​ជា​ឈ្នាន់​ធ្វើ​រឿង​ថោកទាប ។  សុំទោស​បើ​ខ្ញុំ​និយាយ​ខុស តែ​ខ្ញុំ​វា​ទើសភ្នែក​ពេក ក្រសួង​វប្បធម៌​គួរ​ចាត់វិធានការ​លើ​អ្នកដឹកនាំ​សម្តែង ឬ​ផលិត​កម្មនេះហើយ »។

ចំណែកមហាជនជាច្រើនដែលបានស្តាប់និងឃើញរូបភាពសម្តែងរបស់តារាទាំងពីរនាក់នេះ នាំគ្នាហួសចិត្ត ហើយម្នាក់ៗលាន់មាត់ថា « ឱ!ស្រុកខ្មែរ ! អីលូវដល់ម្លឹងផង! តើវប្បធម៌មួយនេះចម្លងពីណាបានរហ័សម្ល៉េះ ? បើតែយ៉ាងនេះ វប្បធម៌ខ្មែររលាយហើយ ជួយ ទបស្កាត់ផងលោងរដ្ឋមន្ត្រីអើយ ។

យ៉ាងណាបើតាមប្រភពពី​មន្ត្រី​ក្រុមប្រឹក្សាភិបាល​វិន័យ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​លើកឡើងថា​សំណើនៃ​ការ​ក្រុមការងារ​បានធ្វើ​រួចរាល់​ហើយ​គឺ​នៅតែ​ការសម្រេច​ចុងក្រោយ​របស់លោក​ស្រី រដ្ឋមន្ត្រីក្រសួងនេះ​ប៉ុណ្ណោះ។

ប្រភព​បញ្ជាក់ថា ប្រសិនបើ​សំណើ​នេះ​ទទួលបាន​ការឯកភាព នោះ​ទាំង​សិល្បករ ទាំង​ផលិតករ នឹងត្រូវ​អញ្ជើញ​ឲ្យ​មក​ទទួល​ការណែនាំ​ពី​មន្ត្រី​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈដើម្បី​បញ្ចប់​ការផលិត​វីដេអូ​បែប​ស្រើបស្រាល​​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​វប្បធម៌​ប្រពៃណីខ្មែរ និង​ប្រាសចាក​អំពី​ការផលិត​បែប​សិល្បៈ​នោះ។

ប្រភព​ដដែលបញ្ជាក់ថា​នេះជាការព្រមាន​និងធ្វើជា​គំរូ​ដើម្បី​អប់រំ​ដល់​សិល្បករ និង​ផលិតករ​ដទៃទៀតកុំផលិត ឬសម្តែងភាពសិចស៊ី ស្រើបស្រាលបន្តទៀត។ ប៉ុន្តែរឿងនេះ​មិនទាន់មាន​ការដាក់​បម្រាម​ផ្អាក​ដល់​សកម្មភាព​ផលិត ឬ​ការសម្តែង​របស់​តារា​សម្តែង​ដូច​ករណី​កញ្ញា ដេ​នី ក្វាន់​ដូចធ្វកន្លងមក​នោះទេ គឺព្រមាន និងធ្វើកិច្ចសន្យាសិន ៕កុសល

Leave a Reply

Your email address will not be published. Required fields are marked *