នគរបាលស្រុកបសេដ្ឋ ចាប់ចោរលួចគោយន្តបានម្នាក់ ឯពីរនាក់ទៀតរត់រួច

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់បាន បន្ទាប់​ពីពួកគេ​រួម​គ្នា​ធ្វើ​សកម្មភាព​លួច​យក​គោ​យន្ត​របស់​អ្នកស្រុក កាលពី​ម៉ោង​៣​យប់ ឈានចូល ថ្ងៃ ពុធ ១៥ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ត្នោត ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។

នគរបាលស្រុកបរសេដ្ឋបានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ សុង ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំ​ពឹ​ល ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ ចំណែក​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

បើ​តាម​នគរបាល​ស្រុក​ដដែលបានឱ្យ​ដឹងទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​ថា​មាន​ករណី​ចោរ​លួច​គោ​យន្ត​មួយ​គ្រឿង ហើយ​កម្លាំង​នគរបាលស្រុកបាន​ប្រតិបត្តិការ​ភ្លាម​ៗ​តាម​ប្រមាញ់​រហូត​ឃាត់​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ខាងលើ ។ ក្រោយមក​បាន​ដកហូត​គោ​យន្ត​មួយ​គ្រឿង និង​ម៉ូតូ​ សង់​កូ​រេ​១​គ្រឿង ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ ជា​ម៉ូតូ​របស់​ជន​សង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ និង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គោ​យន្ត​របស់​គេ​ចេញពី​ចំណុច​ខាងលើ​ប្រាកដ​មែន ហើយ​ពេល​លួច​បាន​កំពុង​បើក​រត់​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ក្របួច​ជាប់ ដោយឡែក​បក្ខពួក​គេ​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ជនសង្ស័យ និង​វត្ថុ​តាងត្រូវ​បានសមត្ថកិច្ចបញ្ជូន​មក​អធិការដ្ឋាន​នគ​បាល​ស្រុកបសេដ្ឋ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​បន្ត ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *