ភ្នំពេញ៖ទីបំផុតបេក្ខនារី បេក្ខនារី ឈិន ម៉ានិច្ច ដែលទទួលបានជ័យជំនះ លេខ១ នៅក្នុងកម្មវិធី “ Cambodian Idol” រដូវកាលទី២ វគ្គផ្តាច់ព្រ័តរបស់ទូរទស្សន៍ហង្សមាសច មានស្រុកកំណើតខេត្ត កំពង់ស្ពឺ ទទួលបានជ័យជំនះ លេខ១ នៅក្នុងកម្មវិធី “ Cambodian Idol” រដូវកាលទី២ វគ្គផ្តាច់ព្រ័តរបស់ទូរទស្សន៍ហង្សមាស កាលពីរាត្រីថ្ងទី២៥ ខែ ធ្នូនេះ ជាមួយទឹកប្រាក់ ១៥០លានរៀល ។
ក្នុងពិធីដ៏សោមនស្សន៍រីករាយនេះ សម្តេចតេជោ ហ៊ុនសែនក៏បានផ្ញើសារ ចូលរួមអបអរសាទរក្នុងកម្មវិធីនេះ ដោយសម្តេចបញ្ជាក់ថា ខ្ញុំសូមអបអរសាទរចំពោះបេក្ខនារី ឈិន ម៉ានិច្ច ដែលទទួលបានជ័យជំនះ លេខ១ នៅក្នុងកម្មវិធី “ Cambodian Idol” រដូវកាលទី២ វគ្គផ្តាច់ព្រ័តរបស់ទូរទស្សន៍ហង្សមាស ដែលទើបបានបញ្ចប់ នៅមុននេះបន្តិច។ តាមរយៈការប្រកួតប្រជែងកម្រិតអន្តរជាតិនេះគឺបានបង្ហាញអោយឃើញនូវសមត្ថភាពពិតរបស់ក្មួយៗទាំងអស់។ ម្នាក់ៗគឺសុទ្ឋតែមានទេពកោសល្យ និងសមត្ថភាពគួរអោយសរ សើរ។ ទោះបីក្មួយៗមួយចំនួនមិនបានជាប់ជ័យលាភីលេខមួយក្តី គឺត្រូវតាំងចិត្តខិតខំអោយកាន់តែល្អជាងនេះ ដើម្បីចូលរួមប្រកួត ប្រជែងនៅវគ្គក្រោយៗទៀត។
សូមអរគុណដល់ក្មួយៗគណៈកម្មការទាំងអស់ដូចជា ក្មួយព្រាប សុវត្ថិ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ណុបបាយ៉ារិទ្ឋ និង ក្មួយ ឆន សុវណ្ណរាជ ព្រមទាំងលោកនាយកស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីផ្តល់ឱកាសអោយយុវជន បានចូលរួមប្រកួតប្រជែងសមត្ថភាពលើផ្នែកចម្រៀង។
ចំពោះក្មួយៗ ដែលមិនទាន់បានជាប់ក្នុងវគ្គនេះ គឺកុំទាន់អស់ សង្ឃឹម ត្រូវព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងយកជ័យជំនះអោយបាននៅវគ្គលើកក្រោយ។
ជូនពរក្មួយៗ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ ជោគជ័យ និងសំណាងល្អគ្រប់ៗគ្នា៕