ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​យក​ខ្សែ​កត្រូវ​ម្ចាស់​ដឹង​ខ្លួន​ទាន់​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​


ខេត្តកណ្តាល​៖​ចោរ​ប្រហើន​ថ្លើម​ធំ​ហ៊ាន​ឡើង​លើ​ផ្ទះ​លួច​ឆក់​ប្លន់​យក​ខ្សែ​កត្រូវ​ម្ចាស់​ដឹង​ខ្លួន​ទាន់​ស្រែក​ព័ទ្ធ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ដើម្បី​ផន្ទា​ទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់​។ហេតុការណ៍នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២៤:៣០នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ខែ​មករាឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ព្រែក​យាយ​ហុិនទី២​ឃុំ​ឬស្សី​ជ្រោយ​ស្រុក​មុខ​កំពូល​។
ជនរងគ្រោះឈ្មោះស៊ុំចាន់ធឿន ភេទស្រីអាយុ៣៤ឆ្នាំ​មុខ​របរ​មេ​ផ្ទះ​ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។​ចំណែក​ឯ​ជនស្ស័យឈ្មោះសួង វិចិត្រភេទប្រុស អាយុ៥០ឆ្នាំមុខ​របរ​មិន​ពិត​ប្រាកដ​ស្នាក់នៅភូមិឈើទាលភ្លោះឃុំស្វាយអំពារស្រុកមុកំពូល
ខេត្តកណ្ដាល។
តាម​ប្រភព​ព័ត៌មាន​ពី​នគរ​បាល​ប៉ុស្តិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹង​ នៅ​មុន​ពេល​កើត​ហេតុ​ជនរងគ្រោះនិងប្តី បាននាំគ្នាដេកនៅលើផ្ទះក្បែរមាត់ទ្វារបង្អួច រហូតដល់ម៉ោង​កើតហេតុ​ខាង​លើ​ជនរងគ្រោះបានឃើញភ្លើងពិល ចាំងមកមាត់បង្អួតហើយ ជនរងគ្រោះនឹកស្មានថាបងថ្លៃមកពីឆ្លុះកង្កែបក៏សម្ងំដេកវិញ។​ បន្ទាប់មកនៅនឹងករបស់ជនរងគ្រោះ មានសកម្មភាពឆក់យកខ្សែក​ធ្វើ​អោយ​ជនរងគ្រោះ បានស្ទុះមើលតាមបង្អួតឃើញ ជនសង្សយ័​ម្នាក់​កំពុង​ចុះតាមជណ្តើរឫស្សីមកដី ហើយជនសង្សយ័បានលើក ជណ្តើរចូលក្រោមផ្ទះ។ ភ្លាមនោះ ជនរងគ្រោះ បានស្រែកឆោឡោចោរៗ ប្តី ជនរងគ្រោះបានស្ទុះចេញមកក្រៅ ស្រែកហៅអ្នកជិត
ខាងអោយជួយដេញចាប់ចោរ ខណៈ​នោះជនសង្សយ័បានរត់ចុះទឹកទើបប្រជាពលរដ្ឋចាប់បាន ហើយបាននាំគ្នាវាយរហូតដល់ទ្រមខ្លួនរួច​តេទូូរសព្ទ័ហៅសមត្តកិច្ច​ប៉ុស្តិ៍ ប្រគល់ជនសង្ស័យ​អោយតែម្តង។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​នូវ​ចំពោះ​សមត្ថកិច្ច​មិនសារភាពឡើយដោយគ្រាន់តែប្រាប់ថាម៉ូតូរបស់ខ្លួនទុកនៅក្នុងចំការចេកខាងត្បូងផ្ទះជនរងគ្រោះចំងាយប្រហែល200ម៉ែត្រ​តែ​នគរ​បាល​ប៉ុស្តិ៍​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្បែរ​កន្លែង​បានធ្ចើការដកហូតបញ្ជូនមកប៉ុស្តិ៍​ដើម្បីចាត់ការតាម​ច្បាប់​។
បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​​កំពុង​សាក​សួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *