ផ្អើលទាំងព្រឹក! ជនសតិមិនគ្រប់ ឡើងជិះលើម៉ូតូគេហើយ ស្រែកថាចោរៗ

ភ្នំពេញ ៖ ស្រ្តីម្នាក់ តែស្លៀកពាក់ កាត់សក់ធ្វើដូចជាមនុស្សប្រុស តែមានសតិមិនប្រក្រតី បានទៅឡើងជិះលើម៉ូតូរបស់គេដែលចតទុកនៅតាមចិញ្ចើមផ្លូវហើយ ស្រែកថា ចោរៗ ទៅវិញ បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្រ្តី ស្លៀកពាក់ ជាមនុស្សប្រុសខាងលើ មានសតិមិនប្រក្រតី សូម្បីតែឈ្មោះ អាយុ ខ្លួនឯងក៏មិនស្គាល់ មិនដឹងផង គ្រាន់តែប្រាប់ថា គេធ្លាប់មានប្តីម្តងហើយ តមានកូនម្នាក់ តែប្តីរត់ចោលបាត់ ទើបរូបគេខឹងពេក ឈប់ហើយធ្វើជាមនុស្សស្រី ស្លៀកពាក់ តុបតែងខ្លួន ធ្វើជាមនុស្សប្រុសវិញម្តង មានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្តាល តែគ្មានឪពុក ម្តាយ សាច់ញាតិ បងប្អូន ទើបគេទៅសុីឈ្នួល ដាំកូនឈើ តាមចំការឲ្យគេ នៅឯខេត្តព្រះសីហនុ ច្រើនខែ ឆ្នាំមកហើយ ទើបតែមកលេងភ្នំពេញ តែរូបគេមិនដឹងថា ទៅទីកន្លែងណា ម្ចាស់រថយន្តគេដេញឲ្យចុះ នៅត្រង់នឹង ( ផ្សារជម្ពូវ័ន) ដេក ស្នាក់នៅមុខវត្ត ហើយព្រឹកថ្ងៃទី០៥ ខែកញ្ញា នេះ រូបគេចង់ទៅខេត្តព្រះសីហនុវិញ ទើបជិះច្រឡំ លើម៉ូតូ ស្មានថារថយន្ត រកម្ចាស់ម៉ូតូមិនឃើញ ក៏ស្រែកថា ចោរលួចម៉ូតូតែម្តងទៅ ។

ស្រ្តីខាងលើ ក្រោយពីបង្កភាពចលាចល ផ្អើលប្រជាពលរដ្ឋ ស្មានតែរឿងមែនទែន ធាតុពិត មានសតិមិនប្រក្រតី ដោយខ្លាចកើតមានបញ្ហាផ្សេងៗ តទៅទៀត ពលរដ្ឋ អាជ្ញាធរ ហៅនាំទៅសាលាសង្កាត់ចោមចៅ៣ ដើម្បីទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច មកទទួលយកទៅមណ្ឌល ។

ក្រោយពីនាំទៅសាលាសង្កាត់ចោមចៅ៣ ក្នុងសភាព មានស្មានរបួស លើមុខ ដៃជើង សាកសួរ ស្រ្តីរូបនេះ ពុំដឹងអ្វីទាំងអស់ ឆ្លើយក្នុងសភាព ផ្តេសផ្តាស់ ម្តងថាគេវាយធ្វើបាប ប៉ុនប៉ងរំលោភ ម្តងថាដួល របួស ពោលសម្តីរបស់ស្រ្តីខាងលើ រកឲ្យប្រាកដមិនឃើញ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *