ថវិកាជិត៥៥លានរៀល ត្រូវបានក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ នាំយជូនមូលធិនិគន្ធបុប្ផា

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលថវិកា  ពី ក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ និងសហការីទីផ្សារលក់ក្រុមហ៊ុន​កប់ស្រូវ លែន អេន ហូម ចំនួន៥៤លាន៦សែនរៀល ក្រោមការដឹកនាំដោយផ្ទាល់ពី លោកឧកញ៉ា លឹម ប៊ុនសេង ដែលជាតំណាងក្រុមហ៊ុន ប្រគល់ជូន លោកលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឧិកាសនោះ លោក នង ពិសិដ្ឋ បានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសធម៌ របស់ក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ និងសហការីទីផ្សារលក់ ក្រុមហ៊ុន​កប់ស្រូវ លែន អេន ហូម ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់មន្ទីរពេទ្យនេះ ឲ្យនៅដំណើរការបានជានិរន្ដ ។នេះគឺជាការចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស»។

លោកថ្លែងបញ្ជាក់ទៀថា កន្លងមក គឺមានលោកសាស្ដ្រចារ្យ Beat Richner ដែលជាវីរៈបុរសជួយកុមារកម្ពុជា ដែលលោកបានកៀរគរមូលនិធិទាំងក្នុង និងក្រៅប្រទេស យកមកជួយមន្ទីរពេទ្យនេះ ដើម្បីទ្រទ្រង់ និងជួយដល់កុមារកម្ពុជា ប៉ុន្ដែលោកបានទទួលមរណៈភាពហើយ ដូច្នេះមានតែយើងជាខ្មែរជួយខ្មែរដូចគ្នា ។ដូច្នេះ ខ្ញុំសូមអំពាវនាវដល់សប្បុរសធម៌ទាំងអស់ ដែលមានលទ្ធភាពតិចក្ដីច្រើនក្ដី ឲ្យតែយើងរួមគ្នាទៅ យើងនឹងអាចដំណើរមន្ទីរពេទ្យនេះបានជារៀងរហូត»។

លោកឧកញ៉ា លឹម ប៊ុនសេង ជាតំណាងរបស់ក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ និងសហការីទីផ្សារលក់ ក្រុមហ៊ុន​កប់ស្រូវ លែន អេន ហូម បានថ្លែងថា «ដោយមើលឃើញថា បងប្អូនប្រជាពលរដ្ឋយើង បានធ្វើដំណើរសំដៅមកមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីយកកូនៗរបស់ខ្លួន មកព្យាបាល ដូចនេះ ដោយឃើញថា មានការខ្វះខាត ទើបខ្ញុំ និងសហការីនៅក្រុមហ៊ុនខ្ញុំ សហការរួមគ្នាយកថវិកានេះ ដើម្បីជួយកុមារកុម្ពុជាទូទាំងប្រទេស ដោយខ្មែរជួយខ្មែរ លទ្ធផលនឹងបានល្អទាំងអស់គ្នា»តែប៉ុណ្ណោះ ។

លោកបន្ដថា «នេះមិនមែនជាលើកទីមួយទេ គឺច្រើនលើកមកហើយ ដែលយើងបានយកថវិកា មកឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយយើងនៅតែបន្ដនាំយកថវិកា បន្ដជួយឧបត្ថម្ភដល់មូល​និធិគន្ធបុប្ផា ដើម្បីចូលរួមទ្រទ្រង់ដល់មន្ទីរពេទ្យ ជួយសង្គ្រោះជីវិតកុមារកម្ពុជា»កំពុងមានជំងឺ មកព្យាបាលនៅមន្ទីរពេទ្យមួយនេះ  ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *