បង្ក្រាបបទល្មើសនេសាទលែងកូនត្រី១០៥គីឡូក្រាមនិងដុតឧបករណ៍នេសាទជាច្រើន

ខេត្តកំពង់ចាម ៖  លោក មឿ​ន ផា អភិបាលស្រុក​កងមាស ក្រោយពី​ទទួលបាន​ព័ត៌មាន អំពី​បទល្មើស​នេសាទ​ខុសច្បាប់ នៅស្រុកកងមាស ខេត្តកំពង់ចាម បានបញ្ជាឲ្យ អធិការនគរបាល​ស្រុក​កងមាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក​ង​តា​ណឹ​ង សហគមន៍​បឹង​B៦ និង​អាជ្ញាធរ​ឃុំ ដឹកនាំ​ដោយ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​កង​តា​ណឹ​ង នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​ជើង​ទំនប់​បឹងកក់ ចំងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ប្រវែង២៥០០ម៉ែត្រ ស្ថិតក្នុង​ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស។

ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នេះ សមត្ថកិច្ចបាន​ដកហូត​វត្ថុតាងជា​ឧប​ករណ៍​នេសាទខុសច្បាប់មួយចំនួនធំ និង​លែង​កូន​ត្រី​ចម្រុះ​ចូល​ទឹក​វិញ​មួយចំនួន​ផងដែរ។

មន្ត្រីនគរបាលស្រុកកងមាសបានឲ្យដឹងថា ក្នុងការបង្រ្កាបនេះជាលទ្ធផល​កម្លាំង​ជំនាញ​ដកហូត​បាន លូ​ស្បៃ​មុង ចំនួន៣៧មាត់, របាំង​ព្រួល ប្រវែង៣,៥០០ម៉ែត្រ, បង្គោល ចំនួន​៣២០ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ​ចំនួន១០៥គីឡូក្រាមផងដែរ។ ចំពោះ​សម្ភារ​វត្ថុតាងដែលរឹបអូសបាន ត្រូវបានសមត្ថកិច្ចចម្រុះ​ដុត​បំផ្លាញចោល​នៅ​ចំណុច​លើ​ទំនប់​បឹងកក់ ក្នុងភូមិ​កង​តា​ណឹ​ង ស្រុក​កងមាស នេះតែម្តង ៕ សំបូរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *