ម្តាយទុកកូនអាយុ១ខួបនៅផ្ទះតែឯង មកវិញកូនលង់ទឹកអាងស្លាប់

ខេត្តកំពង់ធំ: ​ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយទុកកូនតូចនៅផ្ទះតែឯងរួច  ចេញ ទៅក្តៅបាត់ ធ្វើឲ្យកូនប្រុសអាយុ១ខួបម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងអាងទឹកមុខផ្ទះរបស់ខ្លួន ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤៥នាទីរសៀលថ្ងៃ ចន្ទ ១៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកសន្ទុកបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ រឿន សុខណា ភេទប្រុស អាយុ១ខួប មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ក្មេងប្រុសរូបនេះ បានចុះលេងទឹកលូអាងស្តុកទឹកនៅមុខផ្ទះហើយលង់ស្លាប់ពេលម្តាយដើរចេញទៅផ្ទះអ្នកជិតខាងមួយភ្លែត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកអាងប្រាកដមែន រួចបាន ប្រគល់សពឲ្​យសាច់ញាតិ​ធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *