អ្នកលេងអាប៉ោងម្នាក់លោតពីលើរថយន្តបែកក្បាលស្លាប់ពេលនគរបាលចាប់បាន

0
88

ខេត្តបាត់ដំបង: សមត្ថកិច្ចបង្រ្កាបទីតាំងលេងល្បែងអាប៉ោងមួយកន្លែង ចាប់បានមនុស្សម្នាក់ដឹកតាមរថយន្តយកទៅសាកសួរ ស្រាប់តែដល់កណ្តាលផ្លូវបុរសនោះភ័យពេកសុខចិត្តលោតចុះពីលើ រថយន្តបណ្តាលឲ្យស្លាប់?

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃ ពុធ ១១កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដែលការបង្រ្កាបនេះធ្វើឡើងដោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការបង្រ្កាបល្បែងអាន៉ោងខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងម្ណាក់ឈ្មោះ ជ័យ ភារិន (ហៅពៅ) ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ចំណែកក្រុមអ្នកលេងផ្សេងទៀតបានរត់គេចខ្លួនរួចអស់ ហើយសមត្ថកិច្ចចាប់យកវត្ថុតាងមានម៉ូតូ ចំនួន៣គ្រឿង ព្រមទាំងសម្ភារ:ពាក់ព័ន្ធសម្រាប់លេងល្បែងមួយចំនួនទៀត។

ប្រភពដដែលបានបន្តទៀតថា ក្រោយធ្វើការបង្រាបសមត្ថកិច្ចបានដឹកវត្ថុតាងម៉ូតូចំនួនយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដោយថែមទាំងនាំខ្លួនឈ្មោះ ហុង ភារិន ជិះរថយន្តមកជាមួយនិងកម្លាំងនគរបាលម្នាក់ផងដែរ ឲ្យជួយទប់ម៉ូតូ ពីក្រោយរថយន្ត ។ លុះចេញដំណើរបានប្រហែល ជាងមួយគីឡូម៉ែត្រដល់ចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ស្រាប់ជនរងគ្រោះបានលោតទម្លាក់ខ្លួនពីលើរថយន្តរបស់សមត្ថកិច្ចក្នុងបំណងគេចខ្លួនក៏បណ្តាលឲ្យរងរបួសក្បាលនិងបានស្លាប់ក្រោយពេលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ករណីនេះត្រូវបានប្រជាពលរដ្ឋដាក់សំណួរថា តើនេះជាការធ្វេសប្រហែសរបស់សមត្ថកិច្ចមែនទេ? តើគួរបន្ទោសអ្នកណា គ្រាដែលឃាត់ជនសង្ស័យបានតែម្នាក់សោះមិនឲ្យអង្គុយក្នុងរថយន្តបាំងខាងមុខ បែរជាឲ្យអង្គុយនៅបាំងខាងក្រោយដែលមិនមានសុវត្ថិភាព ៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here