0
92

ឃាត់ខ្លួនបុរសម្នាក់ចាប់រំលោភសេពសន្ថវៈស្រ្តីបារាំងបានសម្រេចនៅលើរថយន្តតាក់ស៊ីខណៈ២នាក់ទៀតកំពុងគេចខ្លួន

ខេត្តកំពត ៖ ប្រភពព័ត៌មានមួយទើបទម្លាយឲ្យដឹងថា នៅវេលាម៉ោង៥ និង​៣០នាទីល្ងាច ថ្ងៃ អង្គារ ២រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃទី១៥​ ខែតុលា ឆ្នាំ ២០១៩ សមត្ថកិច្ច​នគរបាលខេត្តកំពតបាន ចាប់ខ្លួនជនសង្ស័យ​ម្នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធ​ករណីចាប់រំលោភសេពសន្ថវៈ​លើ​ស្ត្រីជនជាតិបារាំងម្នាក់នៅលើរថយន្តតាក់ស៊ី ។

ប្រភពនោះបានឲ្យដឹងទៀតថា ជនសង្ស័យខាងលើ​ឈ្មោះ​សេង ស៊្រុុន អាយុ​៣៧ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី មាន​ទីលំនៅក្នុងភូមិបឹងវែង ឃុំ​វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំណែកស្ត្រី​រងគ្រោះជា​​ជនជាតិបារាំង មានអាយុ៤៣ឆ្នាំ(សុំមិនបញ្ចេញឈ្មោះ) ។

តាមចម្លើយពី​ ជន​សង្ស័យ​​ឆ្លើយ​​សារភាពថា ខ្លួនពិតជាបានរំលោភ​លើ​ស្ត្រី​​ជនជាតិបារាំងម្នាក់នោះមែន​ប្រាកដមែនគ្រាដែលជនរងគ្រោះជួលរថយន្តតាក់ស៊ីរបស់ខ្លួនជិះពីខេត្តព្រះសីហនុទៅកាន់ខេត្តកែប ហើយដល់កន្លែងស្ងាត់ឈប់រថយន្តហើយខ្លួននិងមិត្តភក្តិ២នាក់ទៀតបានគំរាមជនរងគ្រោះរួចចាប់រំលោភ​សេពសន្ថវៈបានសម្រេចម្នាក់ម្តងៗ នៅ​លើ​រថយន្ត កាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ តុលា ឆ្នាំ២០១៩កន្លងមក ។ បន្ទាប់ពីរំលោភសេពសន្ថវៈរួច ពួកគេបន្តដំណើរទៅមុខបន្តិចក៏បណ្តេញជនរងគ្រោះឲ្យចុះចេញពីលើរថយន្ត ហើយក្រុមខ្លួនបានបើករថយន្តគេច រហូតដល់ថ្ងៃសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

សមត្ថកិច្ចនគរបាលខេត្តកំពតបានឲ្យដឹងថា ក្រោយមានរឿងហេតុនេះកើតឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ទើបសមត្ថកិច្ចស្រាវជ្រាវដឹងតាមចាប់បានជនសង្ស័យខាងលើបានម្នាក់នៅទឹកដីខេត្តព្រះសីហនុ ឯជនសង្ស័យពីនាក់ទៀតកំពុង​តាមស្រាវជ្រាវចាប់ខ្លួនបន្ត ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here