នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​យក​ដំបង​ឈើ​ជ្រុង​វាយ​បំផ្លាញ​ម៉ូតូ​គេ​ខូចខាត​យ៉ាងដំណំ​

0
101

​កណ្ដាល​ ៖​ នគរបាល​ស្រុក​កោះធំ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ បន្ទាប់​ពី​ជនសង្ស័យ​ខាងលើ​នេះ​ បាន​យក​ដំបង​ឈើ​ជ្រុល​ទៅ​វា​ម៉ូតូ​គេ​ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​ ព្រោះ​ខឹង​គេ​ដណ្ដើម​ទូរស័ព្ទ​ពី​ដៃ​ពី​ខ្លួន​ ។​ ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​មុខ​ផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ឃ្លាំង​លិច​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​

​ មន្ដ្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឈ្មោះ​ មឿ​ន​ រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​ សាន​ ហាំ​ង​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​ឃ្លាំង​លិច​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​ ចំណែកឯ​សម្ភារៈ​ខូ​ត​ខាត​ ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BW-4020​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ កាលពី​ថ្ងៃ​កើតហេតុ​ខាងលើ​ កូនប្រុស​របស់​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​ខ្លួន​ ទៅ​ផ្ទះ​ជនសង្ស័យ​ ព្រោះ​ជនសង្ស័យ​និង​កូន​ជន​រង​គ្រោះជា​មិត្តភក្តិ​នឹង​គ្នា​ ។​ ខណៈ​ទៅ​ដល់​កូនប្រុស​របស់​ជន​រង​គ្រោះ​ បាន​សុំ​ទូរស័ព្ទ​របស់​ជនសង្ស័យ​ទុក​ប្រើ​ តែ​ជនសង្ស័យ​ពុំ​ព្រមអោយ​នោះ​ទេ​ ភ្លាម​នោះ​ កូនប្រុស​ជន​រង​គ្រោះ​ ក៏​បាន​ដណ្ដើម​ទាញ​យក​ពី​ដៃ​របស់​ជនសង្ស័យ​ ជា​ហេតុ​ធ្វើ​ឲ្យ​សង្ស័យ​ខឹង​ ក៏​ស្ទុះ​ទៅ​យក​ឈើ​ជ្រុង​វាយ​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​នេះ​ និង​រុញ​ទម្លាក់​ចូល​ក្នុង​ទឹកស្ទឹង​ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​តែ​ម្ដង​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​បាន​ប្ដឹង​សមត្ថ​ក​ចិ្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​លើក​ដែក​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here