ស្រ្តីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត សម្រេចចិត្ត ចងកសម្លាប់ខ្លួន នៅស្រុកភ្នំក្រវាញ

0
99

ពោធិ៍សាត់ ៖ ស្រ្តីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត សម្រេចចិត្ត ចងកសម្លាប់ខ្លួន នៅចំណុច ដើមអំពិលមួយដើមនៅក្បែរផ្ទះ ករណីនេះកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ រ៉ន ស្រីរ័ត្ន ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ បានឈ្លោះប្រកែកគ្នាជាមួយប្តីរបស់ខ្លួន ទំនងមានវិបត្តិផ្លូវចិត្ត ជនរងគ្រោះក៏យកខ្សែគោ ឡើងលើដើមអំពិលក្បែរផ្ទះ ចងកសម្លាប់ខ្លួនតែម្តង។ ដោយប្រទះឃើញហេតុការណ៍បែបនេះ ក៏ផ្តល់ព័ត៌មានជូន សមត្ថកិច្ចនិងក្រុមគ្រូពេទ្យចុះដល់កន្លែងកើតហេតុ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីបែកធ្លាយរឿងជម្លោះប្តីប្រពន្ធរហូតដល់ការសម្លាប់ខ្លួនបែបនេះ ធ្វើឲ្យសមត្ថកិច្ចមានការភ្ញាក់ផ្អើល ចុះដល់កន្លែងកើតហេតុ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យប្រទះឃើញជនរងគ្រោះចងកនិងខ្សែគោ ជាប់និងមែកដើមអំពិលក្បែរផ្ទះ រួចក៏ធ្វើកោសល្យវិច័្ឆយលើសាកសពជនរងគ្រោះសមត្ថកិច្ចសន្និដ្ឋានថា ករណីនៃការស្លាប់របស់ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយសារមានវិបត្តិផ្លូវចិត្ត ។ ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់សាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here