ពុទ្ធោ ! បាក់ដងសន្ទូចក្នុងការដ្ឋានខុនដូកំពុងសាងសង់ខូចខាតឡាន១គ្រឿងនិងរបួសម្ណាក់

0
108

ភ្នំពេញ៖កាលពីវេលាម៉ោង៩និង០នាទីព្រឹក ថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកមួយកន្លែងភ័យលស់ព្រលឹងគ្រប់ៗគ្នាដោយសារបាក់ដងស្ទូចដែកពី លើដំបូលអគារ បាក់ធ្លាក់ មកក្រោមដល់ដីបណ្ដោយអោយត្រូវអេស្កាវ៉ាទ័រមួយគ្រឿងនិងបណ្ដោយអោយត្រូវរថយន្តមួយគ្រឿងទៀតនិងមនុស្សរង

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានឡើងទៅរុះរើដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងមិចទេទើបបានជាគេឃើញបាក់ដែលដងស្ទូចធ្លាក់មកដល់ដី បណ្ដោយអោយត្រូវអេស្កាវ៉ាទ័រមួយគ្រឿងនិងបណ្ដោយអោយត្រូវរថយន្តមួយគ្រឿងទៀតនិងមនុស្សរងរបួសផងដែរ ។

ចំពោះករណីនេះដែរ គេសង្កេតឃើញថា បន្ទាប់ពីមានព័ត៌មានថាបាក់ដែកដងស្ទូចធ្លាក់ពីលើអគាបែបនេះ ក្រុមមន្ដ្រីនិងងាជ្ញាធរដែនដីបានប្រញាប់ប្រញាល់ចុះទៅពីនិត្យភ្លាមៗផងដែរ ៕  អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here