ទៅចាប់ត្រីនៅផ្ទះឪពុកក្មេក ត្រូវខ្សែភ្លើងឆក់ស្លាប់

0
86

ខេត្តកំពង់ចាម: បុរសម្នាក់ ខណៈបានមកជួយចាប់ត្រីក្នុងស្រះរបស់ឪពុកក្មេកហើយឃើញខ្សែអំពូលភ្លើង ធ្លាក់ចូលក្នុងទឹក ខណ:នោះជនរងគ្រោះក៏បានទៅចាប់អំពូលភ្លើងនោះ ដើម្បីលើកឲ្យផុតពីទឹក ក៏ត្រូវខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃ អាទិត្យ ៧រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ចំណុចស្រះត្រីភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ រិន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានមកជួយចាប់ត្រីក្នុងស្រះរបស់ឪពុកក្មេក ស្ថិតនៅភូមិឃុំកើតហេតុខាងលើ ។មុនពេលកើតហេតុជនរងគ្រោះមកជួយចាប់ត្រីនៅស្រះផ្ទះឪពុកក្មេកហើយឃើញខ្សែអំពូលភ្លើង ធ្លាក់ចូលក្នុងទឹកជនរងគ្រោះក៏បានទៅចាប់អំពូលភ្លើងនោះ ដើម្បីលើកឲ្យផុតពីទឹកតែត្រូវខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី ឆក់ប្រកាច់នៅនឹងកន្លែង ។ ពេលឃើញដូច្នេះក្រុមគ្រួសារព្យាយាមដឺកជនរងគ្រោះទៅកាន់មន្ទីរពេទ្យតែជនរងគ្រោះបាត់បង់ជិវិតទៅហើយ។

បន្ទាប់ពីទទួលបានពត៌មានពីហេតុការណ៍ខាងលើភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាយ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ស្រុកបាធាយ បង្កើតគណ:កម្មការ ត្រួតពិនិត្យលើសាកសពជនរងគ្រោះ។ ជាលទ្ធផលក្នុងការធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចរន្តអគ្គិសនី ឆក់ប្រាកដមែន គឺពុំមានពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយពិនិត្យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here