លោក ឌី រ័ត្នខេមរុណ ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហាញឲ្យពិភពលោក ដឹងកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជាដែរ មានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រួចផុតពីជំងឺកូវីដ១៩

0
81

(ភ្នំពេញ) ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នៅរសៀល សៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ កម្មករ-កម្មការនី ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២០ គ្រួសារ មកពី ៨ភូមិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ មិនតែប៉ុណ្ណោះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេស វីរុសថ្មី កូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជា កម្មករ-កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។ យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទៅលេខ ១១៥ ដោយឥតគិតថ្លៃ និង ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។

យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ អភិបា លរងខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ប្រជា ពលរដ្ឋថា កម្ពុជាសព្វថ្ងៃ កំពង់បង្ហាញសញ្ញាវិជ្ជមាន តាមរយះសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការជាសះ ស្បើយរហូតដល់១៥នាក់ថ្មីទៀត ដែរធ្វើអោ យអ្នកជាសះស្បើយសរុបកើនឡើងដល់ ៤៩នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់ ហើយជាពិសេសថ្ងៃនេះ គ្មានអ្នកឆ្លងថ្មីទេ បើគិតត្រឹមថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ នេះដែរជាការប្រកាសរបស់ក្រសួងសុខាភិបាល ។

ជាចុងបញ្ចប់ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ កម្មករ-កម្មការនី ទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន ៖
– អង្ករ ១បាវ ៣០គីឡូ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូក្រាម , ម៉ាស់ , ក្រម៉ា , សាប៊ូ រួមទាំងថវិកាចំនួន​ ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here