ល្បាតប៉ះគោយន្តដឹកឈើអារឃាត់ទុកបន្តនីតិវិធី

0
90

ខេត្តពោធិ៍សាត់៖ អភិបាលរងស្រុកតាលោសែនជ័យ ដឹកនាំកម្លាំងអធិការ.ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង និងតាលោសែនជ័យ ចុះល្បាតផ្នែកសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រទះឃើញគោយន្ត ១គ្រឿងមានផ្ទុកឈើអារសង្ស័យគ្មានលិខិតអនុញ្ញាត ឃាត់ទុកដើម្បីរងចាំបន្តនីតិវិធី ។

ករណីល្បាតប្រទះឃើញគោយន្តដឹកឈើអារខាងលើ នៅវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកតាលោសែនជ័យ ម្ចាស់គោយន្តកន្រ្តៃផ្ទុកឈើអារខាងលើឈ្មោះ ប៊ី សាមុត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចម្ការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ វត្ថុតាងគោយន្ដមានផ្ទុកឈើអារពេញ រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ រងចាំបន្តនីតិវិធី ៕ ដោយៈ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here