អាសូរណាស់កុមារីអាយុ១០ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់ ខណៈតាមឪពុកម្តាយទៅដាំដំឡូងមី

0
97

បន្ទាយមានជ័យ ៖ ដោយសារតែខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយលង់ទឹកស្រះ ចន្លោះម៉ោង១១និង២០នាទី ដល់ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ខណៈ តាមឪពុកម្តាយទៅដាំដំឡូងមី នៅចំណុចចំការគោកថ្លាត ចម្ងាយប្រមាណ ៣គ.ម ខាងលិចភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ហើយឪពុកម្តាយមិនដឹង ។

ប្រភពពីមន្តី្រនគរបាលប៉ុស្តិ៍បន្ទាយឆ្មាបានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ ចី សុគា អាយុ១០ឆ្នាំ មាន ឪពុក ឈ្មោះ ទៀញ ខ្ចី អាយុ២៨ឆ្នាំ និងម្តាយ ឈ្មោះ ឡី ស្រីអៀប អាយុ២៨ឆ្នាំ រស់នៅភូមិ បន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បន្ទាយមានជ័យ មុខរបរ កសិករ។

តាមការរៀបរាប់ពីឪពុក ម្តាយក្មេងស្រី រងគ្រោះ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កុមារីរងគ្រោះបានតាមពួកគាត់ទៅដាំដំឡូងមី នៅចំណុច ចម្ការគោកថ្លាតចម្ងាយប្រមាណ ៣គ.ម ខាងលិចភូមិបន្ទាយឆ្មារលិច ។ នៅពេលពួកគាត់កំពុងតែដាំដំឡូង មិនបានដឹងថា កូនស្រីនោះបានចុះងូតទឹកស្រះក្បែរនោះទេ។ ក្រោយពីបាត់កូនយូរ នៅម៉ោងជាង២រសៀលថ្ងៃនោះពួកគាត់បានដើររកក៏ប្រទះឃើញកូនស្លាប់ក្នុងទឹកស្រះ មិនដឹងលង់ស្លាប់ទឹកពីពេលណានោះឡើយ ក៏ស្រង់យកសពទៅផ្ទះទាំងក្តុកក្តួលបំផុត។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលជំនាញ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយគ្រូពេទ្យ អាជ្ញាធរ ភូមិ/ឃុំ ចុះពិនិត្យដល់កន្លែងកើតហេតុ ហើយបានសន្និដ្ឋាន ថាក្មេងស្រីរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកមែនព្រោះតែឪពុកម្តាយធ្វេសប្រហែសមិនមើលកូនឲ្យបានដិតដល់ រួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here