ចេញផ្សាយ÷07.02.2021
មីយ៉ាន់ម៉ា៖ ប្រជាពលរដ្ឋប្រទេសមីយ៉ាន់ម៉ាប្រមាណជាង ១០០០នាក់នៅថ្ងៃអាទិត្យនេះបានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាងហ្គន ដើម្បីបន្តសម្តែងការតវ៉ារបស់ពួកគេ ប្រឆាំងនឹងការដណ្តើមអំណាចរបស់យោធា ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី។
ក្រុមបាតុករបានអះអាងថា «យើងនឹងបន្តប្រឹងប្រែងដើរឆ្ពោះទៅមុខ ហើយបន្តទាមទាររហូតទាល់តែយើងទទួលបានលទ្ធិប្រជាធិបតេយ្យមកវិញ… បរាជ័យរបបយោធាផ្តាច់ការ» ។ ចលនាបាតុកម្មនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ជាមួយវត្តមានប្រជាជនមីយ៉ាន់រាប់ពាន់នាក់ បន្ទាប់ពីរដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយពួកគេក៏បានទាមទារឲ្យដោះលែង លោកស្រី ស៊ូជី ផងដែរ។
ក្រុមបាតុករបញ្ជាក់ទៀតថា បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថេរភាពជាតិ៕ប្រសើរ

