ចេញផ្សាយ÷03.01.2022
ខេត្តកំពង់ឆ្នាំង៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង នៅរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដោយដឹងថា មានអំពើឃាតកម្មដោយក្មេងស្រីម្នាក់ស្លាប់និងបុរសជាឪពុកចុងស្លាប់ដោយចងក.ក្នុងដំបូលផ្ទះតែមួយ។
ក្នុងអំពើឃាតកម្មនេះសមត្ថកិច្ច កំពុងដាក់ការសង្ស័យថា ជាករណីឪពុកចុងប៉ុនប៉ងរំលោភ សេពសន្ថវ:លើកូនចុងអាយុ ១៤ឆ្ឆ្ឆ្នាំមិនសម្រេចក៏កាប់កូនស្រីចុងដាច់ដៃ បណ្ដាលឲ្យស្លាប់ហើយចងកខ្លួនឯងតាមក្រោយ។
ប៉ុន្តែបើពិនិត្យរូបភាពជាក់ស្តែងនៃអំពើឃា.ត.កម្ម និងអត្ត.ឃា.តនេះ ហាក់បង្កប់នូវការសង្ស័យមួយចំនួន ដោយសារតែក្មេងស្រីរងគ្រោះ ត្រូវគេកា.ប់ហូរឈាមជោកខ្នើយ និងពូក លើគ្រែដេកក្នុងផ្ទះ តែបែរជាឃើញដេកស្លា.ប់ នៅរានហាល ជិតកាំជណ្តើរ។ រីឯឪពុកចុងចងកសម្លា.ប់ខ្លួនឯង ដោយបែរមុខទៅជញ្ជាំង កម្ពស់ជាងកន្លះម៉ែត្រពីរនាបក្តារផ្ទះតែប៉ុណ្ណោះ។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា យុវតីរងគ្រោះ មានឈ្មោះ ណាង ស្រីលាភ អាយុ ១៤ឆ្នាំ។ ចំណែកឪពុកចុង មានឈ្មោះ ច្រឹង ផល្លី អាយុ ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចឲ្យដឹងទៀតថាហេតុការណ៍កា.ប់សម្លា.ប់កូនចុងនេះ អាចកើតឡើង តាំងពីម៉ោងប្រហែល ៦ ព្រឹកថ្ងៃទី២ ខខែមករា២០២២ ប៉ុន្តែទើបនឹងគេដឹង ហើយភ្ញាក់ផ្អើល នៅវេលាម៉ោង ២រសៀល ដោយសារតែអ្នកជិតខាង មានការសង្ស័យ ទៅអើតមើល ឃើញមានមនុស្សស្លា.ប់ ក្នុងផ្ទះ ទើបឆោឡោ និងប្ដឹងដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។ នៅលើខ្លួនប្រាណយុវតីរងគ្រោះ ឃើញមានដាច់រហែកខោអាវ ដែលសមត្ថកិច្ចដាក់ការសង្ស័យថា មានការប៉ុនប៉ងរំ.លោភ មិនបានសម្រេច ទើបជនដៃដល់ ជាឪពុកចុងកា.ប់កូនចុងសម្លា.ប់ រួចក៏ធ្វើអត្តឃា.តខ្លួនឯង ដោយការលេបថ្នាំពុល និងចង.កបែបនេះ។ ទោះបីយ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន ជាជំហានដំបូងតែប៉ុណ្ណោះ។
ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ ដោយខ្លីថា ម្ដាយជនរងគ្រោះ ដែលត្រូវជាប្រពន្ធ ឈ្មោះ ច្រឹង ផល្លី បានស្លា.ប់ មុនពេលកើតហេតុ ប្រមាណជាង ១ខែប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរមូលដ្ឋាន ក៏ដាក់ការសង្ស័យដូចគ្នានឹងសមត្ថកិច្ចនគរបាលដែរ។
តែយ៉ាងណាក៏ដោយ មើលរូបភាពបុរសជាឪពុកចុងចងក សម្លាប់ខ្លួន ដូចជាមិនសូវទំនង។ រីឯក្មេងស្រីរងគ្រោះ ត្រូវគេកាប់នឹងកាំបិតខ្វែវ ដោយឈាមជោកនៅលើខ្នើយ គ្រែដេកក្នុងផ្ទះ តែឃើញសព មកដេកស្លា.ប់ នៅរានហាល ជិតកាំជណ្តើរ។
យ៉ាងណាករណីឃាតកម្ម និងអត្តឃាតនេះ សមត្ថកិច្ចជំនាញកំពុងមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវល្អិតល្អន់នៅឡើយ ដោយខ្លាចក្រែងឃាតកបង្វែងដានសមត្ថកិច្ច និងមហាជនតាមរយ:សកម្មភាពមិនធម្មតាយ៉ាងនេះ៕
សំបូរ