បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីសមត្ថកិច្ចបង្រ្កាបចាប់បានគ្រឿងញៀន ១៣៦ ថង់តូច

ចេញផ្សាយ÷ 25.05.2022
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២២ នេះកម្លាំងនគរបាលបង្រ្កាបគ្រឿងញៀនក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងជនសង្ស័យម្នាក់បញ្ជូនទៅតុលាការបន្ទាប់ពីសមត្ថកិច្ចចម្រុះបង្រ្កាបនិងចាប់ខ្លួនបានជាមួយថ្នាំ ញៀនជាង ១០០ កញ្ចប់តូច។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អៀង រ៉ន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនបានកាលពីកាលពីថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២  វេលាម៉ោង  ១យប់ នៅកណ្តាលក្រុងប៉ោយប៉ែត គ្រាដែលជនសង្ស័យរូបនេះជិះម៉ូតូចែកចាយថ្នាំញៀន។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅម៉ត់សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣៦កូនថង់
២.ថ្នាំគ្រាប់ពណ៌ផ្កាឈូក មានរូប(ស្តុបប៊ឺរី)ចំនួន  ៥១គ្រាប់
៣.ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ មានអក្សរ V l   ចំនួន ៣៧ គ្រាប់
៤.ថ្នាំគ្រាប់ពណ៍ប៉ៃតងមានរូប ម្គុដពីលើ ចំនួន ១៤ គ្រាប់
៥.ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូបម្គុដពីលើ  ចំនួន ១៨ គ្រាប់
៦.ថ្នាំគ្រាប់សំបកពណ៌ឈាមជ្រូកចំនួន ១០ គ្រាប់
៧.ថ្នាំកញ្ចប់ពណ៌ខៀវចំនួន ១៥ កញ្ចប់
៨.ថ្នាំកាហ្វេ សប្បាយចំនួន ០១ កញ្ចប់
៩.ថ្នាំយិន សុីន០១កញ្ចប់។
១០.ថ្នាំហែមមើ(HER MES)ចំនួន០៤កញ្ចប់
១១.ហឹបដែកចំនួន ០១
ជនសង្ស័យ និង វត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ÷ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *