រថយន្តទេសចរណ៍ធុនធំ បុកតាយាយពីរនាក់ស្លាប់ពេលជិះម៉ូតូបត់ចូលផ្ទះ

ខេត្តកំពង់ធំ៖មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនាវេលាម៉ោង៩និង២០នាទថ្ងៃទី២៧ កុម្ភ: ២០១៧ រវាងរថយន្តទេសចរណ៍ធុនធំម៉ាកហុិនដាយពាក់ផ្លាកលេខ ភ្នំពេញ3B-4595(ក្រុមហ៊ុនពិភពរស្មី) បុកម៉ូតូម៉ាក ឌ្រីមC125 ផ្លាកលេខ1H-8809 នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៩៨-១៩៩ ភូមិក្រសាំង ឃុំសាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្ដាលមនុស្សចាស់ប្រុសស្រីពីរនាកស្លាប់ឯ អ្នកបើកបររថយន្តមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់ស្រមោល។

អ្នកស្លាប់ឈ្មោះ អ៊ុំ ផាត ភេទ ប្រុស អាយុ៦៥ឆ្នាំ នៅភូមិក្រសំង ឃុំសនគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាអ្នកបើកបើកបរម៉ូតូ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ដោយគ្មានមួកការពារនិង អ្នករួមដំណើរម៉ូតូ ឈ្មោះ ស៊ុន សុត ភេទស្រីអាយុ ៥៧ឆ្នាំនៅភូមិជាមួយគ្នា ស្លាប់ក្រោមរថយន្ត ពេលធ្វើដំណើរទិសដៅស្របគ្នាពីលិចទៅកើត ហើយម៉ូតូបត់ចូលផ្ទះដោយខ្វះការប្រុងប្រយ័ត្ន រថយន្តមកដល់ចាប់ហ្រ្វាំងមិនទាន់ បុកយ៉ាងពេញទំហឹងតែម្តង ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *