ជិះម៉ូតូលឿនបុករថយន្តស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល  ថ្ងៃទី៨ មិនា២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចស្ពានអូរតាមាស ចន្លោះគីឡូមែត្រលេខ ១៦៦-១៦៧ ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ​ព្រោះ​តែ​ជិះ​ម៉ូតូ​បុកជា​មួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក ប៉ាជេរ៉ូ ខណៈកំពុងធ្វើណើរស្របទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥។

តាមប្រភពនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្រែឬស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពបន្តទៀតថា ជនរងគ្រោះធ្វើណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាក់ ហុងដាឌ្រីម សេ១២៥ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 8830 ធ្វើណើរក្នុងទិសដៅពីលិចទៅ លុះដល់ចំណុចកើតហេតុក៍បានបុករថយន្ត ១ម៉ាក ប៉ាជេរ៉ូ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2F 0511 ខណៈកំពុងធ្វើណើរស្របទិសគ្នាពី(លិចទៅកើត) បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *