ម៉ូតូ ជិះទៅបុករថយន្តកុងតឺន័របញ្ច្រាស់ទិសគ្នាពេញ​ទំហឹង​បណ្តាលអោយស្លាប់២នាក់យ៉ាងអោយណោចអធមន៍

img_4046 img_4047

ភ្នំពេញ៖យ៉ាងហោចណាស់ក៏មានបុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារតែជិះម៉ូតូលឿនជ្រុលស្ថិតក្នុងស្ថានភាពស្រវឹងទៅបុកចំពីមុខរថយន្តកុងតឺន័រដែលបើកបញ្ច្រាស់ទិសគ្នាពេញទំហឹង។ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៥ ខែ វិច្ឆិកាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូជាតិលេខ៤ មុខបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សាកសពជនរងគ្រោះ ទី១ ទុយ សុភាព អាយុ ៣១ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺនឹង ទី២មានឈ្មោះ អ៊ុក សុជាតិ អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំរការ ស្រុកកណ្តាលស្ទឹក ខេត្តកណ្តាល ។ដែលជាអ្នកបើកម៉ូតូម៉ាកសង់ប៊ិច សេ ១១០ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង.1D3822 ក្នុងទិដៅពីកើតទៅលិច។
ចំណែកឯរថយន្តកុងតឺន័រម៉ាក DAEWOOពណ៌ស្វាយពាក់ស្លាក់3D-1671បើកបរដោយបុរសម្នាក់នឹងស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲយដឹងថា នៅមុនពេលកើតហេតុគេ បានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូសង់ប៊ិច១១០ ពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1D-3822 ជិះឌុបគ្នា ២នាក់ស្ថិតក្នុងភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ រីឯរថយន្តកុងតឺន័រ វិញម៉ាក DAEWOO ពណ៌ស្វាយពាក់ស្លាកលេខភ្នំពេញ 3D-1671 បើកបរតាមបណ្តោយផ្លូវជាតិ៤ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។លុះមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលអោយបោកផ្ទប់ជាមួយនិងក្បាលរថយន្តបាក់ក ស្លាប់ទាំង២នាក់តែម្តង។បន្ទាប់មកអ្នកបើកបររថយន្តនិងអ្នករួមដំណើរបានបើកទ្វារចុះពីរថយន្តនាំគ្នារត់គិចខ្លួនបាត់ស្រម៉ោល។បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងហៅកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញមកធ្វើការ វាស់វែងព្រមទាំងយកម៉ូតូនឹងរថយន្ត ដើម្បីយកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាទៅតាមច្បាប់។ចំណែកសាកសពជនរងគ្រោះដោយមិនទាន់រកបងប្អូនឃើញហើយ កម្លាំងនគរបាលជំនាញចបានបញ្ជូនយកទៅតំកល់នៅវត្តតាងកសាងទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីរងចាំបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *