ស្លាប់៣១នាក់​រថយន្តដឹកសិស្សសាលាធ្លាក់ជ្រោះនៅ Tanzania

យ៉ាងតិច៣១នាក់បានស្លាប់ ក្នុងនោះមានសិស្សានុសិស្ស និងគ្រូ៣នាក់ផងដែរ ក្រោយហេតុការណ៍គ្រោះថ្នាក់រថយន្តដឹកសិស្សសាលាបើកធ្លាក់ជ្រោះកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ។

គ្រោះថ្នាក់កើតឡើងចំពោះសិស្សានុសិស្សនិងគ្រូបង្ក្រៀន៣នាក់ នៃសាលាបឋមសិក្សាមួយនៅជាយក្រុងភាគខាងជើងរដ្ឋធានី Arusha ប្រទេស Tanzania ។

Theresia Mahongo មន្ត្រីនៅក្នុងតំបន់និយាយថា ហេតុការណ៍គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបានកើតឡើង ដោយសាររថយន្តដឹកសិស្សបានធ្លាក់ជ្រោះ Marera ចម្ងាយ១៥០គីឡូម៉ែត្រពីទីក្រុង Arusha ។

លោក Mahongo បន្តថា រថយន្តដឹកមនុស្ស៣៥នាក់ ភាគច្រើនសិស្សសាលា និងគ្រូ ចាក់ចេញពីទីក្រុង Arusha វេលាម៉ោង៧ព្រឹក ម៉ោងនៅក្នុងទីក្រុង Karatu ។ នៅពេលរថយន្តឆ្លងកាត់ទីប្រជុំជន Rhotia Hill បើកលឿនចុះភ្នំទៅកាន់ផ្លូវដែលគេស្គាល់ថា​Kwa-Karani នោះ ស្រាប់តែរថយន្តធ្លាក់ចុះជ្រោះតែម្តង ។

ស្នងការប៉ូលិសក្នុងតំបន់ លោក Charles Mkumbo បានបញ្ជាក់ថា លោកមិនទាន់ច្បាស់ប្រាកដអំពីជនរងគ្រោះដល់អាយុជីវិត និងរងរបួសក្នុងហេតុការណ៍នេះនៅឡើយទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *