ឃាតក​​ដែល​សម្លាប់​ប្រពន្ធ​ចុង​របស់​តារា​កំប្លែង​លោក​ ហុង​ដា​អាច​ជា​កូនប្រុស​បង្កើត​ ខណៈ​ដែល​កម្លាំង​នគរបាល​​កំពុង​តាម​ចាប់​

 

 

 

 

 

 

 

ភ្នំពេញ៖​បន្ទាប់​ពី​ធ្វើការ​សាក​សួរ​និងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុព្រម​ទាំង​មើល​ទៅ​តាម​កាមេរ៉ា​រួច​ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បាន​ដាក់​ការ​សង្ស័យ​ថា ជនសង្ស័យដែលបានសម្លាប់ស្រ្តីប្រពន្ធចុង របស់តារាកំប្លែង នាយ ហុង ដា គឺជាកូនប្រុសរបស់នាយ ហុង ដា តែម្តង។ នៅពេលនេះកម្លាំងនគរបាល កំពុងតាមចាប់​ខ្លួន ខណៈដែល​ជនសង្ស័យរត់គេចក្រោយ​ពី​សម្លាប់ស្រ្តីរងគ្រោះហើយ។

លោក ជឹម ស៊ីថា បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អឿន សុខខេង អាយុជិត២០ឆ្នាំ។ ជនសង្ស័យបានយកខ្សែឆ្នាំងអ៊ុត ទៅរឹតកសម្លាប់ ស្រ្តីរងគ្រោះ។ យ៉ាងណាក៏ដោយ លោកអធិការមិនទាន់បានបញ្ជាក់ថា ការសម្លាប់ស្រ្តីរងគ្រោះនេះ ជាករណីរំលោភ ហើយសម្លាប់ ឬយ៉ាងណានោះទេ តែក្រោយកើតហេតុ ស្រ្តីរងគ្រោះបានបាត់គ្រឿងអលង្ការ អស់ពីខ្លួន ផងដែរ។

សូមបញ្ជាក់ថា ស្រ្តីជាប្រពន្ធទី២ របស់តារាកំប្លែងជើងចាស់នាយ ហុង ដា ត្រូវបានឃាតករឹតកសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពោលនៅក្រោយផ្សារ សារឿនយ៉ានី។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​មូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើតរបស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូ ក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់ របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ទៅនគរ​បាលភ្លាមៗ ដើម្បីសុំការអន្តរាគមន៍។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះមកពិនិត្យជាក់ស្តែង ដល់ចំណុចខុនដូ​ខាង​លើ​ ហើយបានឲ្យឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាកសពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់មុខសម្លាប់នោះ គឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយរបស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះ ជាងកន្លះឆ្នាំមកហើយ។​
បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជន​សង្ស័យ​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *