ភ្នំពេញ៖យ៉ាងហោចណាស់ សត្វគោចំនួន២ក្បាលត្រូវបានស្លាប់ដោយសារថយន្តដឹកដីបុកនៅតាមដងផ្លូវ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង៤០នាទីយប់នៅទល់មុខ រោងចក្រប៉ាក់សំលៀកបំពាក់ អុី អិម ប៊ី ជែលកូវី(ខេមបូឌា) ជិតខារ៉ាអូខេសម្រស់ព្រៃទា ដែលស្ថិតនៅ ភូមិ ចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់គោឈ្មោះ យន់ មករាភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរ រស់នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពី នារីខារ៉ាអូខេ សម្រស់ព្រៃទាម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់កំពុងអង្គុយនៅមុខហាងដើម្បីរងចាំភ្ញៀវ ហើយដោយឃើញសត្វគោមួយហ្វូងដេកនៅតាមផ្លូវ។បន្ទាប់មក ស្រាប់តែមានរថយន្តមួយគ្រឿង ជារថយន្តប្រភេទដឹកដី ពណ៌ស មិនចាំម៉ាកបើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយបានទៅបុកហ្វូងគោខាងលើ បណ្តាលអោយឌួលគោចំនួន២ក្បាល ជាច្រើនក្បាលទៀតផ្អើលភ័យរត់ពេញផ្លូវ សល់តែសត្វគោចំនួន២ក្បាលខាងលើបានស្លាប់មួយរំពេច។តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលសត្វគោងាប់ភ្លាមៗនោះប្រជាពលរដ្ឋបានតេប្តឹងសមត្ថកិច្ចតែមិនឃើញសមត្ថកិច្ចមក។លុះសត្វគោស្លាប់ប្រហែលមួយម៉ោង មានបុរសម្នាក់ឈ្មោះយន់មករា ដោយយករ៉ឺម៉កសណ្តោងមកដឹកគោ ដោយអៈអាងថាជាគោរបស់គាត់ហើយបានដឹកទៅផងដែរ។
តាមប្រភពពីបុរសជាម្ចាស់គោបាននិយាថា គោរបស់គាត់មានចំនួន៦ទៅ៧ក្បាលមានញុីមានឈ្មើល ហើយសត្វគោដែលស្លាប់ខាងលើ មានពណ៌សញុីជំទង់មួយនឹងឈ្មោលមួយ។គាត់បានបន្តទៀតថា ដោយសាគាត់លែងមិនបានបញ្ចូលក្រោល ជារៀងរាល់ថ្ងៃបែបនេះទើបរថយន្តបុកស្លាប់ ហើយគាត់សោកស្តាយសត្វគោរបស់គាត់យ៉ាងខ្លាំង។
ក្រោយពេលកើតហេតុសត្វគោខាងលើ ត្រូវបានម្ចាស់ដឹកយកទៅផ្ទះដើម្បីកាប់លក់ចែកប្រជាពលរដ្ឋតាមតំរូវការ៕ សារ៉េត