

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់អោយកម្លាំងនគរបាលយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២នឹង៣០នៅរំលងអាត្រាតឈានចូលថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិគោគចំបក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ស្វាយ ធីភេទប្រុសអាយុ២៣ឆ្នាំមុខរបរលួចស្នាក់នៅភូមិអណ្តូង សង្កាត់គោគរការខណ្ឌព្រែកភ្នៅ។ ចំណែកឯជនរងគ្រោះឈ្មោះខាត់ ជា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅយកប្រពន្ធ នៅហាងខារ៉ាអូខេជិតផ្ទះជួល។បន្ទាប់មកស្រាប់តែដើរមកដល់បន្ទប់វិញស្រាប់តែឃើញជនសង្ស័យម្នាក់ដែលធ្វើសកម្មភាព យកកង្ហាលចេញពីបន្ទប់ និងសំភារះនៅក្នុងផ្ទះមួយចំនួនទៀត។ពេលឃើញដូចនោះជនសង្ស័យខាងលើបានរត់ផ្លោះតុ ខាងមុខបន្ទប់ហើយរត់រួចខ្លួនបាត់ម្នាក់ នឹងម្នាក់ទៀតកំពុងរងចាំម៉ូតូជិតបន្ទប់ត្រូវបានជនរងគ្រោះព្រមទាំងប្រជាពលរដ្ឋនៅក្បែឃាត់អោយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅភ្លាមផងដែរ។
ក្រោយកាសាកសួរជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានធ្វើសកម្មភាពចំនួន៦លើកទី១លួច មាន់ជល់បាន២ក្បាលលើក ទី២ – លួចទាកាប៉ាចំនួនមួយក្បាល លើកទី៣- លួចកង់១គ្រឿង លើកទី៤-លួចទូរទស្សន៍ ទី៥- លួចម៉ូតូ នឹងទី៦ -លួចគាស់បន្ទប់បានកង្ហារហើយជនសង្ស័យ ខាងលើបាននិយាយថាករណីទាំង៦លើកខាងលើធ្វើសកម្មភាពជនសង្ស័យដែលរត់រួចខាងលើ។
បច្ចុប្បន្ននេះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មខណ្ឌពោធិ៍ចាត់កាតាមនាតិវិធី៕ សារ៉េត