នារីម្នាក់ត្រូវជនសង្ស័យឆក់កាបូបូបមិនបានសំរេចរត់ចោលម៉ូតូក្រោយមកឃាត់ខ្លួនបានម្នាក់

 

 

 
ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំនោម៣នាក់បានធ្វើសកម្មភាពឆក់កាបូបលុយមិនបានសំរេច​ត្រូវ​កម្លាំង​ កងរាជអាវុធហត្ថ​ខណ្ឌ​​ចាប់​ឃាត់​ខ្លួនយក​មក​សាក​សួរ​ស្វែង​រក​ចាប់​បក្ខពួក​បន្ត​ទៀត​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០និង៤៥នាទីយប់តាមបណ្តោយផ្លូវសហពន្ធ័រុស្សីចំណុចផ្ទះលេខ៣៦ ភូមិព្រៃជីសាក់សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យខាងលើមានឈ្មោះ រតនះដាវីភេទប្រុស អាយុឆ្នាំ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្នាក់នៅព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យស្រុកកំណើតនៅតាកែវ។ម៉ូតូជិះធ្វើសកម្មភាពម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៧ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE5893ជិះគ្នា៣នាក់។​ចំណែក​ឯ​នារី​រងគ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​ អាយុ​ប្រហែល​ជាង​២០ឆ្នាំ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុងទិសដៅពីកើតទៅលិច​ ខណៈ​មកដល់កន្លែងកើតហេតុខាងក៏ស្រាប់​តែបានជួបនារីរងគ្រោះជិះម៉ូតូឌុប​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1F8962ជិះគ្នា២នាក់ស្របទិសគ្នាចេញពីភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្នុងតំលៃ៧០០០រៀលទៅរង្វង់មូលចោមចៅ។​លុះ​មកចំនុចកើតហេតុ​ខាងលើជនសង្ស័យបានទាញយកកាបូបលុយដោយសារខ្សែកាបូប​ធំពេកបណ្តាលអោយដួលរងរបួសទាំង២នាក់។​ ចំណែក​ឯ​ជន​សង្ស័យ​២នាក់​រត់​គេច​ខ្លួន​បាត់​សល់​ម្នាក់​ត្រូវ​កម្លាំង​ កងរាជអាវុធហត្ថ​កំពុង​តែ​យាម​ល្បាត​ឃើញ​ហេតុការណ៍​ក៏​ឃាត់ខ្លួន​យក​មក​សាក​សួរ​ស្វែង​រក​បក្ខពួក​បន្ត​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍សែនជ័យ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *