ភ្នំពេញ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយះពេល៣ថ្ងៃកម្លាំងជំនាញ់នគរបាលខណ្ឌពោធិ៍សែនជ័យដោយមានការបញ្ជាផ្ទាល់ពីលោកយឹមសារ៉ាន់ អិការខណ្ឌនៅព្រឹកថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ជាប័ក្ខពួកជនដៃដល់ដែលបាញ់សម្លាប់ទាហ៊ានម្នាក់ក្រោយពីជនសង្ស័យធ្វើការប្លន់នៅក្នុងបណ្ណាគារសីុន ហួ កាលពីវេលា ម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះដែលស្លាប់នោះឈ្មោះយ៉េន រីណង់ អាយុ២៣ឆ្នាំជាមន្រ្តីយោធានៅកងពលតូចង៧០ មានទីលំ នៅក្នុងភូមិសំរោង ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ និងអ្នករងរបួសឈ្មោះយី សុខហេង អាយុ២៦ឆ្នាំ ជាយោធានៅអង្គភាពជាមួយគ្នានោះដែរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តថា កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ជនសង្ស័យ មានគ្នា២នាក់បានចូលទៅធ្វើសកម្មភាព ភ្ជង់ប្លន់យក កាបូបលុយពីជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា នៅក្នុងបណ្ណាគារ ស៊ីន ហួរ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។លុះប្លន់បានជនសង្ស័យក៏បានរត់គេចខ្លួន ហើយត្រូវបាន ជនរងគ្រោះនិងប្រជាពលរដ្ឋដែលជាអ្នកជិតខាង នាំគ្នាដេញតាមនិងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ ផ្អើល ហើយមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវនោះ នាំគ្នាអឺតមើលហើយត្រូវបានជន សង្ស័យបាញ់ប្រហារ១គ្រាប់ ប៉ុន្តែមិនបានបណ្ដាលឲ្យត្រូវនរណាម្នាក់នោះឡើយ។បន្ទាប់មកបានរត់បន្តទៀត រហូតដល់ត្រង់ចំណុចផ្ទះវីឡាមួយកន្លែង ជនរងគ្រោះដែលជាមន្រ្តីយោធា ទាំងពីរនាក់នោះបានអឺតមើល ព្រោះឮសម្រែកថាចោរៗ ខណៈនោះក៏ត្រូវបានជនសង្ស័យ បាញ់២គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដល់ពាល់កណ្ដាលផ្លូវ ចំណែកម្នាក់ទៀតរបួសស្រាល។ រួចហើយជនសង្ស័យខាងលើ បានរត់គេចខ្លួនចូលទៅក្នុងព្រៃដីឡូត៌មួយកន្លែង ក្បែរនោះហើយត្រូវបានកម្លាំងនគរបាល ចំរុះខណ្ឌពោធិ៍សែនជ័យនិងរាជធានី ធ្វើការឡោមព័ទ្ធនិងរុករក ប៉ុន្តែរហូតរយះពេលអស់មួយថ្ងៃមួយយប់ទៀតនៅតែ មិនចាប់បាន។ រហូតមកដល់ថ្ងៃទី៧ខែដដែលនៅវេលាម៉ោង១២និង១៥នាទីកម្លាំងនគរបាលបានរំសាយដោយមិនបានជាលទ្ធផលអ្វីឡើង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តទៀតថា ដោយមានការបញ្ជាផ្ទាល់ពីលោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យទើបកម្លាំងជំនាញ់បើកប្រតិបត្តិការធ្វើការស្រាវជ្រាវអស់រយះពេលត្រឹមតែ៣ថ្ងៃក៏កំណតមុខសញ្ញាឈានទៅដល់ការចុះឆែកឆេផ្ទះជនសង្ស័យនៅចំណុចបុរីអាកាសចរណ៍ ស្ថិតក្នុងសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រកឃើញស្រោមកាំភ្លើងមួយនិងឃាត់ខ្លួនជនសង្ស័យ២នាក់យកទៅធ្វើការសាកសួ។ ដោយឡែកជនដៃដល់បានគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ៕សិរសា