លោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ទី ៤៥

ភ្នំពេញ)៖ ទីបំផុត លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក ហើយ ដោយទទួលអាសនៈ ២៧០អាសនៈ ខណៈដែលគូប្រកួតរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យទទួលបាន ២៥០អាសនៈតែប៉ុណ្ណោះ។ នេះបើតាមការប្រកាសឲ្យដឹងពីសហរដ្ឋអាមេរិកកាលពីម៉ោង ២ រសៀល ម៉ោងនៅកម្ពុជាថ្ងៃទី៩ ខែវិច្ឆិកា នេះ។

លោកដូណាល់ត្រាំ បានទទួលជ័យជម្នះនៅរដ្ឋធំៗជាច្រើនដូចជា រដ្ឋ Texas, Florida និង Ohio រហូតដល់ជាង៣០រដ្ឋ។ ដោយឡែកលោកស្រី ហ៊ីលឡារី គ្លីនតុន បានយកឈ្នះនៅរដ្ឋធំៗ ដូចជា រដ្ឋ Washington, California និង Newyork ជាដើម ៕ កុសល

%e1%9e%82%e1%9e%82%e1%9e%82%e1%9f%a1

 

Leave a Reply

Your email address will not be published. Required fields are marked *