ជិះម៉ូតូ​មិន​មើល​មុខ​ជ្រុល​ទៅ​បុករថយន្តពីក្រោយ​បណ្ដាល​អោយ​រងរបួសធ្ងន់

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈ​ដែលជិះម៉ូតូលឿន​មិន​ប្រយ័ត្ន​ជ្រុលបុករថយន្តCRVពីក្រោយយ៉ាង​ពេញ​ទំ​ហឹង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៧នៅចំណុចខាងលិចស្តុបផ្សាដើមគ​ តាមបណ្តោយផ្លូវមុន្នីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកCRV ពណ៌​ទឹកប្រាក់មិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត​ក្នុងទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែ​មានម៉ូតូម៉ាកសង់បុិច​ ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1BV 9187 ជិះដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយជ្រុលបុករថយន្តបណ្តាលអោយរងរបួសខ្លួនឯងធ្ងន់សន្លប់ស្តូកស្តឹងក្រោយមករថយន្តក៏បន្តដំណើរទៅបាត់។
​ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូូតូត្រូវបាន​កម្លាំង​នគរ​បាល​ចុះ​មក​កន្លែង​កើត​ហេតុ​យកទៅរក្សាទុកនៅប៉ុស្តិ៍ទំនប់ទឹករងចាំបងប្អូនមកយកទៅវិញ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *