ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ទួល​គោក​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ

 

 

 

 

 

ភ្នំពេញ​៖និសិត្ស​សកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ម្នាក់​ត្រូវ​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ ខណៈ​ដែល​ជន​រង​គ្រោះជិះ​ម៉ូតូ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ផ្ទះ​វិញ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង១៦:០០នាទីល្ងាច​ថ្ងៃទី១០កក្កដា២០១៧ស្ថិតនៅចំណុចផ្ទះលេខ៤២សេភូមិ១សង្កាត់បឹងសាឡាងខណ្ទទួលគោករាជធានីភ្នំពេញ។

ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះជា វណ្ណថេងហៅថេងភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សវិទ្យាល័យជាសុីមសាមគ្គីស្នាក់នៅផ្ទះជួលផ្លូវ២៧១សង្កាត់ទំនប់ទឹកខណ្ទចំការមនរាជធានីភ្នំពេញ។​ចំណែក​ឯ​ជនរងគ្រោះមានឈ្មោះនាង រចនាភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិតច្បាប់ឆ្នាំទី២នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ​មាន​ស្រុក​កំណើត​នៅ​ផ្ទះលេខ២៤៤ផ្លូវ៣៦៩ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ទច្បារអំពៅរាជធានីភ្នំពេញ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​ផ្លូវកាន់​​ទូរស័ព្ទដៃមួយគ្រឿងម៉ាកSamsung Galaxy A7ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ ដា​ ពណ៌​ខ្មៅ​សេរី​២០១១ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU-4445ធ្វើ​ដំណើរ​តាម​ពី​ក្រោយ​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ គាប់​ជួន​នឹង​កម្លាំង​នគរ​បាល​ខណ្ឌ​ទួល​គោក​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​ដើម្បី​ការ​ពារ​សន្តិភាព​កុំ​អោយ​មាន​បទ​ល្មើស​កើត​ឡើង​ក៏​ដេញ​តាម​ចាប់​រហូត​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួច​។

បច្ចុប្បន្ននេះ​កម្លាំង​នគរ​បាល​បានប្រគល់ទូរស័ព្ទដៃអោយជន​រងគ្រោះវិញ។ដោយ​ឡែក​ជនសង្ស័យកម្លាំង​នគរ​បាល​យកទៅរក្សាទុកនៅអធិការដ្ឋានទួលគោកដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕​ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *