ខឹងនឹងគំនុំចាស់ចាក់សោរ​បង្ខាំងប្តីនឹងប្រពន្ធ២នាក់ក្នុងបន្ទប់

 

 

 

 

 

 

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ត្រូវគេបង្ខាំងក្នុងបន្ទប់​ ខណៈ​ដែលកំពុង​ដេកលង់លក់ ដោយសារ​មានគំនុំចាស់គឺរឿងហៅគេផឹកសុីដគេមិនព្រម​ បែរ​ទាញដាវដេញកាប់បណ្តាលអោយមានកាគំគួន ហើយចាក់​សោរ​ពីក្រៅ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលវេលាម៉ោង ១រំលងអាធ្រាត​ យប់ថ្ងៃទី១៣ខែកក្តដា ឆ្នាំ២០១៧ ស្ថិត​នៅបន្ទប់ជួល លេខ១៧,Dជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះស ភារិតភេទប្រុសអាុយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលខាងលើមានកំណើតនៅភូមិឆ្វាង​ឃុំ​ឆ្វាង​ស្រុកកំពង់ត្របែកខេត្តព្រៃវែង។មានប្រពន្ធឈ្មោះ សុភណ្ឌ​ អាយុ ២៥ឆ្នាំ មុខបរបររោងចក្រមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ កាល​ពី​ថ្ងៃ​សៅរ៍​ ៥​កន្លង​មក​ រូបគាត់ទៅបបួលជនបង្កខាងលើដែលទើបនឹងស្គាល់គ្នា ដោយរូបគាត់ទៅហៅជនបង្កខាងលើមកផឹកនៅបន្ទប់របស់ខ្លួន ពេលទៅហៅជនបង្កបានស្រែហៅមុខបន្ទប់ដែលចាក់សោរ​( ជាច្រើនដង)​ហើយជនបង្កបានស្រែកជេពីក្នុងបន្ទប់ថា អាចុយម្រាយអែងហៅអញ​ក៏ហៅម្លេះ មើលអញទៅកាប់អា​ហ្នឹង​ម្តងមើល ខណៈ​ដែលលឺសូរថាកាប់បែបនេះ ធ្វើអោយគាត់ភ័យហើយរត់ទៅបន្ទប់របស់ខ្លួន ហើយបិតទ្វារ​។បន្ទាប់មកភាគីបង្កខាងលើបាននាំបក្សពួក មានគ្នាប្រមាណប្រហែល១០នាក់មានដាវនឹងកាំបិត កាប់ទ្វារ​និង​បង្អួច បណ្តាលអោយខូចមួយចំនួន​ទើប​ត្រឡប់ទៅវិញបាត់។លុះនៅយប់ថ្ងៃកើតហេតុខាងលើម៉ោង៨យប់ថ្ងៃទី១២ខែឆ្នាំដដែលបានលឺសូរសំលេង ជនបង្កស្រែកក្រៅបន្ទប់ថា​ ចាក់​សោរខាងក្រៅ។ ពេលនោះ​ខ្លួន​មិនបានចាប់អារមណ៍បានដេកលង់លក់បាត់ទៅ​ រហូត​នៅម៉ោងកើតហេតុរូបគាត់ចេញមកក្រៅ ហើយបានបើកទ្វារ ស្រាប់តែជាប់សោរ​ខាងក្រៅ ទើបតេហៅ​កម្លាំង​នគរ​បាល​មកជួយអន្តរាគន៍។

តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​បាននិយាយថា ពេលពួកគាត់មកដល់បានហៅម្ចាស់ផ្ទះហើយនាំគ្នាទៅកាន់បន្ទប់ជនរងគ្រោះដោយជាប់សោរ​ពីខាងក្រៅ​។​ហើយម្ចាស់ផ្ទះបានយកពូថៅវាយសោរអោយចេញ។ ពេលភ្លាមៗកម្លាំង​នគរ​បាល​សួរ​នាំរក​ជនបង្កនៅបន្ទប់ជាន់ទី២បន្ទប់លេខ៩ C,ហើយនាំទៅសាក់សួរពេលទៅដល់មុខបន្ទប់ស្រាប់តែបន្ទប់ជនបង្កបានចាក់​សោរ​ពីក្រៅទុកប្រពន្ធនៅក្នុងបន្ទប់ម្នាក់​ឯង​ តែ​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​បង្ក​មិនបានប្រាប់ដល់​កម្លាំង​នគរ​បាល​ពី​កន្លែង​លាក់​ខ្លួន​ប្ដី​ឡើយ ។

ក្រោយពេលកើតហេតុជនរងគ្រោះប្តីប្រពន្ធខាងលើបានទៅសំរាកនៅផ្ទះបងប្អូននៅសង្កាត់ស្ទឹងមានជ័យរងចាំថ្ងៃស្អែកនិងមកដាក់ពាក់បណ្តឹង​ដើម្បី​អោយ​កម្លាំង​នគរ​បាល​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *