គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ​សែនសុខ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​ខ្លួន​អ្នក​ញៀន​ថ្នាំ​បាន​១៣នាក់​

img_5132img_5131img_5130

ភ្នំពេញ៖ ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរខណ្ឌសែនសុខចំៗថាទីតាំងបើកល្បែងស៊ីសងខុសច្បាប់និងជួញដូរប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាជាកន្លែងមួយនេះចាប់មិនចេះអស់មិនចេះហើយសោះ សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរមួយចំនួនឃុបឃិតជាមួយនឹងជនទាំងនេះដើម្បីប្រមូលថវិកាចូលហោប៉ៅសំរាប់ខ្លួនឯងហើយមើលទៅ ខណៈទល់មកពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១៣នាក់ព្រមទាំងដកហូតទូហ្គេមបានចំនួន១១ថែមទៀតផង។ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០១៦ ស្ថិតនៅភូមិបុរីកម្មក(អតីតភូមិត្រពាំងឈូក)ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ការចុះបង្ក្រាបនេះដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ គណៈនៃគណៈអភិបាលរងខណ្ឌ តំណាងលោក បុឹល កុសល គណៈនៃគណៈអភិបាលខណ្ឌសែនសុខបានសហការជាមួយកម្លាំងនគរបាលខណ្ឌបានចុះធ្វើរដ្ឋ បាលនៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ហៅ (ពេទ្យលោកសង្ឃ)ដែលជាកន្លែងលាក់ខ្លួនរបស់ពួកជនអន្ធពាលនឹងប្រើប្រាស់ជួញដូរគ្រឿងញៀន។ដោយឃាត់បានអ្នកប្រើប្រាស់គ្រឿងញៀន១៣នាក់ថែមទាំងធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន០១និងវាយពង់ចំនួន១០ទូ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុខាងលើ បាននិយាយរៀបរាប់ទាំងភ័យបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់ដែលពីមួយថ្ងៃទៅមួយថ្ងៃឃើញតែជនអន្ធពាលប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀនមិនចេះអស់សោះ។ទោះបីជាកម្លាំងអាជ្ញាធរពាក់ព័ន្ធចុះមកបង្ក្រាបយ៉ាងក៏ដោយ ក៏នៅតែឃើញមានបើកលែងល្បែងស៊ីសងដដែរៗ សង្ស័យមានសមត្ថកិច្ចមួយចំនួនឃុបឃិតជាមួយនឹងបក្ខពួកជនទាំងនេះហើយមើលទៅបានជាបែបហ្នឹង។
បច្ចុប្បន្ននេះជនសង្ស័យទាំង១៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបណ្ដោះអាសន្ននូវអធិការដ្ឋាន។ចំណែកឯវត្ថុតាំងត្រូវបានកម្លាំងបញ្ជាការកងឯកភាពខណ្ឌសែនសុខយកទៅរក្សាទុករងចាំវាយកម្ទេចនៅពេលក្រោយ៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *