អាជ្ញាធររាជធានីដោះលែងជនរងគ្រោះបន្សាបថ្នាំញៀនចំនួន២៣៥នាក់ នៅមជ្ឈមណ្ឌលឪកាសខ្ញុំ ត្រឡប់ទៅផ្ទះវិញ

ភ្នំពេញះ មន្ត្រីសមត្ថកិច្ចចំរុះរបស់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោះ លែងក្រុមជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ២៣៥ នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកយកមកធ្វេីការអប់រំនិង
បន្សាប សារធាតុថ្នាំញៀនដែលផ្ទុកក្នុងខ្លួន នៅក្នុងមជ្ឈមណ្ឌលឪកាសខ្ញំុុ ដែលមានទីតាំងនៅភូមិសំរោង កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សមាសភាពមន្ត្រីដែលចូលរួមក្នុងពិធី ធ្វេីសមាហរណកម្ម យុវជនយុវនារីនោះ រួមតំណាងមន្ត្រីតុលាការអភិបាលខណ្ឌសែនសុខ អភិបាល ខណ្ឌទួលគោក អភិបាលខណ្ឌព្រែកព្នៅ ប្រធានមជ្ឈមមណ្ឌលឱកា
សខ្ញុំ រួមទាំងព្រះសង្ឃផងដែរ ។

ក្រុមមន្ត្រីទាំងនោះបាន ណែនាំដល់ក្រុមយុវជនទាំងនោះថាត្រូវខិតខំកសាងខ្លួន អោយបានល្អដេីម្បីអនាគតខ្លួនឯងនិងគ្រួសារ ក៏ដូចជួយសង្គមជាតិយេីងផងដែរ ព្រោះយុវជនជា ទំពាំងស្នងជាតិ ជាសរសទ្រូងរបស់ជាតិយេីង បេីសរសទ្រូង ជាតិយេីងរឹងមាំ ប្រទេសជាតិសុខសប្បាយ ។

ទោះបីយ៉ាងណាក្រុមមន្ត្រីបានសំណូមពរ និងព្រមានដល់យុវជន ទាំង២៣៥នោះមិន=jyធ្លាក់ខ្លួន ចូលក្នុងអន្ទាក់ថ្នាំញៀនម្តងទៀតឡេីយ ហេីយថា មជ្ឈមណ្ឌលមិនទទួលអ្នកជាលេីកទី២ទៀតឡេីយ
គឺនឹងត្រូវដាក់ពន្ឋនាគារវិញបេីនៅតែមិនកែប្រែទៀតនោះទេ។

បន្ទាប់ក្រុមមន្ត្រីបានផ្តាំផ្ញេីរនិងណែនាំពួកគេអោយងាកមករកផ្លូវល្អរួចមក ព្រះសង្ឃក៏បានមកសូត្រធម៌ប្រោះព្រំទឹកមន្ត ដល់ពួកគេអោយឧបទ្រុបចង្រៃចាកចេញឆ្ងាយពីពួកគេនិងនាំមកនូវ សិរីសួស្តី សុខ
សប្បាយ អនាគតភ្លឺស្វាងចាប់ពីពេលនេះតទៅ៕សិរិសារ

Leave a Reply

Your email address will not be published. Required fields are marked *