ប្រជាពលរដ្ឋ​នៅស្រុកពាមជ័រត្អូញត្អែរពីតម្លៃពោតក្រហមចុះថោកធ្វើឲ្យពួកខាតបង់ក្នុងការចំណាយស្ទើ​តែ​ទាំង​អស់​

 

 

 

 

ខេត្ត​ព្រៃវែង៖​ប្រជា​កសិករនៅក្នុងស្រុកពាមជ័រខេត្តព្រៃវែងបានត្អូញត្អែរថាតម្លៃពោតក្រហមធ្លាក់ថ្លៃខ្លាំងធ្វើឲ្យពួកគាត់មានការខាតបង់ច្រើនទាំងពេលវេលានិងថវិកាដែលបានចំណាយទៅលើកម្មករ.ប្រេងសាំងនិងជី!រហូតដល់មានគ្រួសារខ្លះទុកដីចោលនាំប្រពន្ធកូនទៅធ្វើការចំណាកស្រុក​ ព្រោះ​តែ​ដំណាំ​ ពោតក្រហមធ្លាក់ថ្លៃ​។
តាម​សេចក្តី​រៀប​រាប់​របស់​លោកអ៊ំ​ យោគ​ បាន អាយុ៧៤ឆ្នាំរស់នៅភូមិឧដុង្គឃុំព្រែកក្រប៉ៅ.សរុកពាមជ័រខេត្តព្រៃវែងបានឲ្យដឹងថា! គ្រួសារគាត់បានប្រកបការងារដាំពោតក្រហមនេះតាំងពីដូនតាមកម្លេះដែលមានផ្ទៃដីជាង៣ហិកតាដោយក្នុងមួយឆ្នាំគាត់ធ្វើបានពីររដូវគឺដើមឆ្នាំម្ដងនិងចុងឆ្នាំម្ដងដែលបានផលជាមធ្យមពី១០ទៅ២០តោនលើផ្ទៃដីជាង៣ហិកតានេះ។
លោក​អ៊ំ​បាន​បន្តថាតម្លៃពោតឆ្នាំនេះធ្លាក់ថ្លៃមែនទែនក្នុងគីឡូក្រាមឈ្មួញមកទិញដល់ផ្ទះបានតែ៥១០ទៅ៥៤០រៀលប៉ុណ្ណោះខុសពីឆ្នាំមុនៗដែលតម្លៃពីមុនចាប់៧០០រៀលដល់១០០០រៀលក្នុង១គីឡូក្រាម។ទាំងនេះជាមូលហេតុដែលបណ្ដាលឲ្យពលរដ្ធនៅស្រុកពាមជ័រមួយចំនួនដែលតែងតែប្រកបមុខរបរដាំពោតក្រហមលក់គឺបានទុកដីចោលនិងធ្វើការចំណាកស្រុកជាច្រើននាក់។
លោកបញ្ជាក់ថាឆ្នាំនេះដោយស្ថានភាពទឹកគំហុកឡើងលឿនខ្លាចលិចពោតទើបកសិករសម្រេចចិត្តនាំគ្នាសម្រុកកាច់ពោតស្រុះគ្នាតែម្តង។ហេតុដូច្នេះហើយបានជាក្រុមឈ្មួញកណ្តាលនិយាយត្រូវគ្នាដើរទិញពោតពីប្រជាកសិករក្នុងតម្លៃត្រឹមតែជាង៥០០រៀលក្នុង១គីឡូក្រាម។ដោយឡែកប្រជាកសិករដាំពោតក្រហមផ្សេងទៀតក៍បានរអ៊ូរទាំស្រដៀងៗគ្នាថាឆ្នាំនេះពោតប្រមូលផលបានតិចហើយតម្លៃក៍ថោកទៀតម្នាក់ៗចូលខ្យល់គ្រប់គ្នាព្រោះរាល់ការចំណាយគឺពួកគាត់សុទ្ធតែចងការប្រាក់ពីធានាគារឯកជនទាំងអស់សម្រាប់យកមកភ្ជួររាស់ដី.ជួលកម្មករ.ទិញប្រេងសាំងចាក់ម៉ាស៊ីនបូមទឹកនិងទិញជី។
គួរម្លឹកថាពលរដ្ឋនៅស្រុកពាមជ័រនេះប្រមាណជា៧០ភាគរយគឺមានមុខរបរជាអ្នកដាំពោតក្រហមលក់ហើយពួកគាត់ទាំងអស់គ្នាសូមសំណូមពរដល់អាជ្ញាធរនិងមន្ទីរជំនាញស្ថាប័នពាក់ពន្ធ័ជាពិសេសប្រមុខរាជរដ្ធាភិបាលដែលមានសម្តេចតេជោហ៊ុន.សែនមេត្តាជួយរកទីផ្សារឲ្យពោតក្រហមមានតម្លៃតម្លៃចាប់ពី៨០០ទៅ១០០០រៀលក្នុង១គឺឡូក្រាមទើបពួកគាត់បានចំណេញគ្រាន់និងសងបំណុលធានាគារនិងដោះស្រាយជីវភាពក្នុងគ្រួសារ។
អ្នកស្រី មែន.ចំណានជាឈ្មួញកណ្តាលដើរទិញពោតក្រហមបានឲ្យដឹងថារាល់ថ្ងៃគាត់ទិញពោតសើមពីពលរដ្ធក្នុង១គីឡូក្រាមតម្លៃចាប់ពី៥១០ទៅ៥៥០រៀលដោយយកមកហាលឲ្យស្ងួតរយៈពេល២ទៅ៣ថ្ងៃទើបដឹកតាមរថយន្តរបស់ខ្លួនយកទៅលក់បន្តឲ្យក្រុមហ៊ុនស៊ីភីចំណីសត្វនិងក្រុមហ៊ុនម៉ុង.រិទ្ធីបាន១គីឡូក្រាមចាប់១២០០ទៅ១៣០០រៀល។
អ្នកស្រីបញ្ជាក់ថាតម្លៃពោតក្រហមធ្លាក់ថ្លៃនេះគឺដោយសារមួយរយៈនេះសត្វជ្រូកធ្លាក់ថ្លៃមិនសូវមានប្រជាពលរដ្ធចិញ្ចឹមធ្វើឲ្យក្រុមហ៊ុនលក់ចំណីមិនសូវដាច់ហេតុដូច្នេះទើបពោតឡើងថ្លៃមិនរួច។ពោលគឺឈ្មួញកណ្តាលទិញពោតនៅក្នុងស្រុកពាមជ័រនេះមានច្រើននាក់ណាស់គឺមិនមែនមានតែគាត់ម្នាក់ទេ។
ឆ្លើយតបនិងការលើកឡើងខាងលើលោកអ៊ុក.សំណាងប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថាបញ្ហាតម្លៃពោតក្រហមរបស់ប្រជាកសិករខ្មែរធ្លាក់ថ្លៃនេះគឺដោយសារទឹកគំហុកឡើងលឿនខុសរដូវធ្វើឲ្យកសិករនាំគ្នាសម្រុកកាច់ទាំងពោតនៅស្ទើមិនទាន់ទុំស្រួលបួលព្រោះខ្លាចទឹកលិចហេតុដូច្នេះទើបពោតមិនបានថ្លៃ។ក្នុងនាមមន្ទីរកសិកម្មខេត្តគឺតែងតែគិតគូរចុះពន្យល់ណែនាំពីបច្ចេកទេសបទពិសោធផ្នែកកសិកម្មដល់ពលរដ្ធទូរទាំងខេត្តជាប្រចាំហើយក៍សូមអំពាវនាវដល់បណ្តាលក្រុមហ៊ុនក្នុងនិងក្រៅប្រទេសឲ្យចុះមកទិញពោតក្រហមរបស់កសិករឲ្យបានតម្លៃសមរម្យ។
ចំណែកលោកនង.សំហឿងប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងក៍បានឲ្យដឹងដែរថាបញ្ហាពោតធ្លាក់ថ្លៃនេះមិនមែនសម្រាប់តែស្រុកពាមជ័រមួយទេវាទូរទៅហើយដូចជាខាងខេត្តបាត់ដំបងខេត្តប៉ៃលិនក៍ធ្លាក់ថ្លៃដូចគ្នាដែរហើយជាធម្មតាសម្រាប់ស្រុកពាមជ័រនេះឲ្យតែដល់ខែប្រជាកសិករប្រមូលផលពោតគឺឈ្មួញតែងតែទំលាក់ថ្លៃរហូតខណៈកសិករអ្នកដាំទាំងនោះពួកគាត់បង្ខំលក់ទាំងពោតនៅសើមកាច់ភ្លាមកិនលក់ភ្លាម។
លោកបន្តថាបើកសិករចង់ឲ្យពោតមានតម្លៃខ្ពស់ទាល់តែពួកគាត់ហាលឲ្យស្ងួតដោយខ្លួនឯងហើយក្នុងនាមជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តក៏​ដូចជាក្រសួងពាណិជ្ជកម្មនិងមន្ត្រីពាក់ពន្ធ័ក្នុងខេត្តកំពុងខិតខំផ្សព្វផ្សាយរកឈ្មួញនានាទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យចូលមកទិញពោតកសិករឲ្យបានច្រើនកុះករទើបតម្លៃក្រហមអាចឡើងវិញ​បាន៕សិរសារ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *