ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពាន ឪពុកទៅទាន់ចាប់អោបជាប់

ភ្នំពេញៈ កាលពីវេលាម៉ោង១១និង២០នាទី​យប់ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០១៧ មានការភ្ញាក់ ផ្អើលមួយកើតឡើង នៅ​ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បន្ទាប់ពីនារីម្នាក់ដែល​ពិបាកចិត្តរឿងគ្រួសារបន្តិចបន្តួច បានផឹក​ស្រវឹងស្រា​ជោជាំ រួចរត់ឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ បម្រុងនឹងលោតសម្លាប់ខ្លួន ប៉ុន្តែត្រូវបានឪពុកនិងក្រុមគ្រួសារតាមទៅចាប់ឃាត់ទាន់។

បុរសឈ្មោះ មុត ចន អាយុ៤៩ឆ្នាំ អតីតទាហានជើងទឹក បច្ចុប្បន្នស្នាក់នៅ​ផ្ទះជួលម្តុំសង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ ត្រូវជាឪពុកនារីប៉ុនប៉ងលោតពីលើស្ពានសម្លាប់ខ្លួន​បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ អាយុ១៨ ឆ្នាំ (សុំមិនប្រាប់ឈ្មោះ)បានខូចចិត្តរឿងក្រុម​គ្រួសារ​បន្តិចបន្តួចប៉ុណ្ណោះ។ នៅយប់ថ្ងៃកើតហេតុ នាងបានទៅផឹកស្រាស្រវឹងជោកខ្លួន ទើបគ្រប់គរងស្មារតីមិនបានក៏រត់សំដៅឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ បម្រុងនឹងលោតសម្លាប់ខ្លួន ប៉ុន្តែរូបគាត់ និងកូនប្រុសម្នាក់ទៀតដឹងទាន់បានរត់ឡើងទៅ​លើស្ពានចាប់អោបឲ្យ​ចុះមកក្រោមវិញ ហើយក៏បង្កឲ្យ​មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច​មូលដ្ឋាន​ និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវចោមរោមមើលគ្រប់គ្នា។

បុរសជាឪពុកបានឲ្យដឹងទៀតថា ក្រោយរារាំងមិនឲ្យកូនស្រីលោតសម្លាប់ខ្លួនគាត់​បានអង្វរនិង​នាំកូនស្រីចុះពីលើស្ពាន​ត្រឡប់ទៅផ្ទះវិញ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *