ជនជាតិវៀតណាមម្នាក់ជិះទូកបេះត្រកួនលង់ទឹកស្លាប់​ទាំង​ព្រឹក​នៅ​ខណ្ឌ​ដង្កោ​

 
ភ្នំពេញ បុរសជនជាតិវៀតណាមម្នាក់ជិះទូកចុះបេះត្រកួនត្រូវបានលង់ទឹកស្លាប់បង្ក​អោយ​ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៧ស្ថិតនៅផ្លូវលំខាងក្រោយសាលាកសិកម្មភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោ។
តាម​ប្រភព​ព័ត៌មានពី​ប្រពន្ធជនរងគ្រោះខាងលើបានអោយដឹងថានៅវេលាម៉ោង៣ទៀបភ្លឺប្តីរបស់គាត់បានជិះទូកចុះទៅបេះត្រកួនក្នុងបឹងក្រោយផ្ទះតែម្នាក់ឯងដូចសព្វដងលុះព្រឹកឡើងមិនឃើញត្រលប់មកផ្ទះវិញហើយអ្នកដែលជិះទូកទៅបេះត្រកួនដូចគ្នាឃើញតែទូកនឹងត្រកួនពុំឃើញគាត់ក៏មានការឆោឡោនាំគ្នាចេញទូកជួយរាវហើយក៏បានស្រង់ជនរងគ្រោះដាក់លើទូកត្រលប់មកផ្ទះរបស់គាត់វិញតែជាអកុសលបុរសជនជាតិវៀតណាមខាងលើនេះបានឈ្លក់ទឹកស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថាជនរងគ្រោះខាងលើមានឈ្មោះ​ លើនទិត​ អាយុ៤៨ឆ្នាំមុខរបរដាំត្រកួននិងបេះត្រកួនប្រពន្ធឈ្មោះងៀងវ៉ាអាយុ៣៧ឆ្នាំ បានមកស្នាក់នៅកម្ពុជារយះពេល១០ឆ្នាំមកហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនគរបាលជំនាញបានចុះមកដលើកន្លែងកើតហេតុធ្វើការពិនិត្យសាកសព រួចបានអោយដឹងថាសពបុរសខាងលើនេះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន​នេះ​សាក​សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *