បើករថយន្ដហួសផ្លូវរយ៊ែថយក្រោយវិញបុករថយន្ដមួយគ្រឿងទៀតរងការខូចខាត

 

 

 
ភ្នំពេញ៖ បុរសជនជាតិបរទេស៣នាក់ជិះ​រថយន្ដមួយគ្រឿងម៉ាកឡែនគ្រីស័រទំនងជាបើកហួសផ្លូវហើយបើករយ៊ែថយក្រោយវីញក៏ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក Mini Cooper បណ្ដាលអោយរងការខូចខាតផ្នែកខាងមុខ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៤៤កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សាកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកឡេនគ្រីស័រ ពណ៍ខ្មៅ ពាក់ស្លាកលេខ ឧ. មានជ័យ2A-0205 ជិះដោយបុរសជនជាតិបរទេសបីនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម។ ប្រភពបានបន្តថា ពេលមកដល់ចំណុចផ្លូវបំបែកទំជាចង់បត់ឆ្វេងឡើងផ្លូវលេខ១៥ តែដោយហួសផ្លូវរថយន្ដក៏រយ៊ែថយក្រោយវិញដោយមិនបានមើលក្រោយក៏បុករថយន្ដម៉ាក Mini Cooper ពាក់ស្លាកលេខភ្នំពេញ2S-7889 ដែលធ្វើតំណើរមកពីក្រោយនិងកំពុងឈប់ស្ងាមចាំមើលរថយន្ដបង្កបត់ចំក្បាលរថយន្ដបណ្ដាលអោយខូចខាតតែម្ដង។
. ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលដោយភាគីខាងរថយន្ដឡែនគ្រីស័រព្រមសងថ្លៃខូចខាតទាំងអស់ទៅអោយខាងរថយន្ដmini cooper ដើម្បីបញ្ចប់រឿងតែម្ដង៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *