មានការងារធ្វើហើយមិនខំប្រឹងបែជាបែកគំនិតលួចស្រាបៀរបស់ក្រុមហ៊ុនត្រូវកម្លាំងនគរបាល​ឃាត់ខ្លួន

 

 

 

ភ្នំពេញ៖ តំណាងក្រុមហ៊ុនដេប៉ូស្រាបៀបាននាំខ្លួនកម្មករ​លើកស្រាបៀ២នាក់យកមកប្រគល់អោយសមត្ថកិច្ចធ្វើការសាកសួរ
បន្ទាប់ពីពួកគេធ្វើសកម្មភាពបន្លំលួចយកស្រាបៀ​ចំនួន០៤កេសចេញពីឃ្លាំង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០១៧នៅក្នុងឃ្លាំស្តុកស្រាបៀ​មួយ​កន្លែង​ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​អោយ​ដឹង​ថាយុវជនទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ​៖​១/ឈ្មោះ លិន រស់ អាយុ២២ឆ្នាំមុខរបរកម្មករស្នាក់នៅក្នុងឃ្លាំងខាងលើភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។
២/ឈ្មោះសាយ សឿន អាយុ២០ឆ្នាំមុខរបរកម្មករស្នាក់នៅក្នុងឃ្លាំងភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។មានស្រុកកំណី ភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែកខេត្តកណ្តាល។

តាមប្រភព​ព័ត៌មានពី​លោក កន តារាវុទ្ធី ភេទប្រុស
អាយុ៣១ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ស្នាក់នៅក្នុងឃ្លាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ប្តឹង​កម្លាំងនគរបាល​អោយ​ឃាត់ខ្លួនជនសង្ស័យខាងលើគឺថៅកែបានប្រើអោយកម្មកទាំង២នាក់លើកស្រាបៀយកទៅអោយម៉ូយចំនួន៥០០កេះ​ ខណៈ​ដែលលើកឡើងស្រាប់តែជនសង្ស័យខាងលើបានបន្លំសៀតស្រាបៀចំនួន៤កេះបន្ថែមដាក់ក្នុងរថយន្តហើយក៏បើកចេញពីឃ្លាំទៅពេលនោះថៅកែមើលស្រាបៀក្នុងឃ្លាំងបាត់ចំនួន០៤កេះដោយមានការសង្ស័យបាន​បើករថយន្តតាមពីក្រោយរហូតដល់កន្លែងម៉ូយឈរចាំមើលកម្មករលើកស្រាបៀចេញពីក្រោយ​រថយន្ត​លើកស្រាបៀដាក់អោយម៉ូយអស់ចំនួន៥០០កេះស្រាប់តែនៅសល់៤កេះទៀតដែលពួកគេបន្លំយកមកពីឃ្លាំងនោះមែនក្រោយមកក៏នាំខ្លួនពួកគេមកប្រគល់អោយសមត្ថកិច្ចតែម្តង។

តាម​ប្រភពដដែលបានប្រាប់ទៀតថាបើរឿងស្រាបៀ​ចំនួន០៤កេសនេះវាមិនមែនជាបញ្ហាឡើយ​ ប៉ុន្តែកន្លងមកក្រុមហ៊ុនតែងតែបាត់ស្រាបៀអស់ជាច្រើនរាប់រយកេះហើយមិនដែលចាប់ភស្តុតាងបាន​ទើបតែពេលនេះចាប់បានជាក់ស្តែង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិជាបានបន្លំលួចយកស្រាបៀរបស់ក្រុមហ៊ុនពិប្រាកដមែន​ ប៉ុន្តែទើបតែម្តងនេះទេដែលមានចំនួន០៤កេះនោះទុកយកទៅផឹកតែប៉ុណ្ណោះ។ចំណែកខាងក្រុមហ៊ុនថាកន្លងមកធ្លាប់បាត់ស្រាបៀរាប់រយកេះនោះ​ ពួកខ្លួនមិនដឹងឡើយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុង​ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងកសាងសុំនុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *